ខេត្តឧត្ដរមានជ័យ៖ លោកឧត្ដមសេនីយ៍ហង្ស បូរ ស្នងការងនគរបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅនេះ បានបញ្ចេញមតិចោទប្រកាន់ទៅលើអ្នកសារព័ត៌មានថា បង្ហោះព័ត៌មានបំភ្លៃការពិត ចុះព័ត៌មានគ្មានការពិត លោកបានបញ្ជាក់ថា គ្មានគ្រោះរាំងស្ងួត គ្មានស្រូវងាប់ទេ ។
ទោះជាលោកទេសរដ្ឋមន្ត្រីគន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអមដំណើរដោយ លោកប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជយ័ លោកសុី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងថ្នាក់ដឹកនាំមន្ទីរ ជំនាញ លោកអភិបាលស្រុកចុងកាល់ បានអញ្ចើញចុះពិនិត្យផ្ទាល់ ការចុះជួយសង្គ្រោះគ្រោះមហន្តរាយគ្រោះរាំងស្ងួតដំណាំស្រូវ ដោយបូមទឹកសង្គ្រោះ ដំណាំស្រូវចំនួន៨៨០ហិកតា កំពុងប្រឈមរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតក្នុងឃុំចំនួនបី គឺឃុំជើងទៀន ឃុំចុងកាល់ ឃុំពង្រ នៃស្រុកចុងកាល់ ខេត្តឧត្តរមានជយ័ ។
ទោះជាក្រុមការងារថ្នាក់ជាតិ អាជ្ញាធរខេត្តមន្ទីរពាក់ពន្ធ័ ចុះជួយសង្គ្រោះដំណាំស្រូវយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ ក៏លោកហង្ស បូរ ស្នងការរងនគរបាលខេត្តឧត្ដរមានជ័យ នៅតែមើលបញ្ហាប្រឈមនានា និងទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនឃើញ។
បើមានថ្នាក់ដឹកនាំចរិកបែបនេះ មិនដឹងថា ប្រជាពលរដ្ឋ នឹងជួបបញ្ហាប្រឈមរងគ្រោះអ្វីខ្លះនៅថ្ងៃខាងមុខបន្តទៀតនោះទេ ។
ជាក់ស្ដែងប្រជាពលរដ្ឋ ប្រឈម នឹងដាំណាំស្រូវងាប់ដោយគ្រោះរាំងស្ងួត នៅតែលោកហង្ស បូរ មើលមិនឃើញ ។ ចឹងហើយ បានជាប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់កាប់ឈើគ្រញូងស្រុកថៃ ទទួលរងគ្រោះដោយសារយោធាថៃចាប់ខ្លួនជាច្រើនករណីជារៀងរាល់ខែ បែរជាលោកឧត្ដមសេនីយ៍ត្រីហង្ស បូរ ស្នងការរងនគរបាលខេត្តឧត្ដរមានជ័យ ទទួលបន្ទុកកិច្ចការងារព្រំដែន បែរជាសម្ងំសុខមិនខ្វល់ខ្វាយអ្វីសោះ? សង្ស័យរបាយការណ៍ជូនថ្នាក់លើថា មានសន្តិសុខល្អហើយមើលទៅ ទើបសកម្មភាពកើតឡើងជាដ៍ដែលៗបែបនេះ ។ សូម្បីតែដាំណាំស្រូវងាប់រាប់រយហិកតាលោក ហង្ស បូរមើលមិនឃើញផងនោះ ។
លោកហង្ស បូរ ស្នងការរងនគរបាលខេត្តឧត្ដរមានជ័យ បានឲ្យក្រុមការងារដឹងនៅកន្លែងថ្នាក់ដឹកនាំជួយសង្គ្រោះស្រូវស្រែពលរដ្ឋថា គ្មានគ្រោះរាំងស្ងួត គ្មានស្រូវងាប់ទេ ព័ត៌មានបំភ្លៃការពិត បំផុសបំផុលគ្មានមូលដ្ឋាន ៕ ប៉ែន នួន