ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង នៅច្រកចូលមុខព្រលានយន្តហោះពោធិ៍ចិនតុង ស្ថិតក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ដែលគេស្គាល់ថា ពីមុនមានយីហោ CH Net ធ្លាប់មានគណៈបញ្ជាការឯកភាពខណ្ឌចុះបិទ មិនបានយូរប៉ុន្មានផង ពេលនេះចាប់បើកវិញហើយ ដោយគ្មានស្លាកយីហោទេ ចាំមើលអាជ្ញាធរមានវិធានការយ៉ាងណា ខណៈលោក ឃួង ស្រេង បានដាក់ចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងរាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ទីតាំងខាងលើ កន្លងមក មានយីហោ CH Net ដោយបើកលេង24H ទើប24H បង្កប់ល្បែងស៊ីសងតាមអនឡាញ និងមានភ្ញៀវចូលលេងមិនដាច់ ។ ទាំងនោះ គឺជាមូលហេតុនៃការកើនបទល្មើសជាច្រើន ធ្វើឲ្យភូមិសង្កាត់លែងមានសុវត្ថិភាព ។
ក្រោយមក គណៈបញ្ជាការឯងភាពខណ្ឌពោធិ៍សែនជ័យ បានដឹកនាំដោយលោកប៉ាង លីដា អភិបាលរងខណ្ឌចុះបង្ក្រាប និងបិទទីតាំងនោះផងដែរ តែមិនទាន់បានមួយចំអិនកំពិសផង ទីតាំងខាងលើ ក៏បើកលេងវិញយ៉ាងរលូន តែពុំមានស្លាកយីហោនោះទេ ។ ចាំលើកលោកហែមដារិទ្ធ អភិបាលខណ្ឌ និងមានវិធាការយ៉ាងណាចំពោះទីតាំងខាងលើនេះ ខណៈលោក ឃួង ស្រេង អភិបាលរាជធានីបានចេញជាវិធានការក្តៅ ក្នុងការបង្ក្រាបបទល្មើសនានា និងល្បែងស៊ីសងគ្រប់ប្រភេទទាំងអស់នៅក្នុងរាជធានីភ្នំពេញ ៕ សុខាសែនជ័យ