ព័ត៌មានទាន់ហេតុការណ៍៖

បក្ខពួកជនពាលមួយក្រុម កាប់ចាក់គ្នាជនរងគ្រោះម្នាក់រងការអារ.កស្លាប់ម្នាក់រត់រួចក្រុមបង្ករគេចខ្លួនអស់

ចែករំលែក៖

ខេត្តរតនគិរី៖ យុវជនម្នាក់ត្រូវបក្ខពួកជនពាលមួយក្រុមបានធ្វើសកម្មភាពអារ.កស្លាប់យ៉ាងអាណោចអាធ័ម នៅម្តុំខ្ទមអ្នកតា.តាជួង ហើយរត់គេចខ្លួនអស់ សមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខសញ្ញាតាមចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់ ។

ហេតុការណ៍ភ្ញាក់ផ្អើលកើតឡើងនៅវេលាម៉ោង៩.០០ នាទីយប់ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្បែរខ្ទមអ្នកតា លោកតាជួងបឹងកន្លែង ស្ថិតក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

ការកាប់សម្លាប់គ្នានេះ សមត្ថកិច្ចកំពុងស្រាវជ្រាវរកពីមូលហេតុ តាមចាប់ក្រុមឃាតកដែលបានរត់គេចខ្លួនបាត់អស់ហើយ មិនទាន់ដឹងថា មានគ្នាប៉ុន្មាននាក់នៅឡើយទេ ។

ប្រភពពីសមត្ថកិច្ចថា ជនរងគ្រោះមានគ្នាពីរនាក់ ហើយម្នាក់រងរបូសស្រាល បានរត់រួចមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ឯម្នាក់ទៀតបានស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ។

ប្រភពបន្តថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះ អេង​ រដ្ឋា​ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិថារងជង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ជាកូនអភិបាលរងស្រុកអូរជុំ​ទៀតផង ។ ឯជនរងគ្រោះម្នាក់ទៀត សមត្ថកិច្ចកំពុងសាកសួរនៅអធិការក្រុងបានលុងនៅមិនទាន់ដឹងអំពីអត្តសញ្ញាណនៅឡើយ ។

សមត្ថកិច្ចកំពុងស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីតាមចាប់ខ្លួនជនល្មើសទាំងនោះមកផ្តន្ទាទោសតាមច្បាប់ ៕ ជីវ័ន្ត


ចែករំលែក៖