គ្រូពេទ្យ ។
រឿងដែលហួសចិត្តនោះ គឺទៅដល់អគារផ្នែកភ្នែកបានជួបនិងអ្នកគ្រូម្នាក់ សំដីសំដៅ គ្មានសីលធម៌វិជ្ជាជីវៈជាពេទ្យសោះ សម្តីកោងកាច តិះដៀលប្រមាថមាក់ងាយថា ពួកអាជនជាតិ ល្ងីល្ងឺ ភ្លីភ្លឺ បិបឹៗអាចុយម្រាយ ។
ដោយភិនភាគ អ្នកគ្រូគ្មានសីលធម៌ម្នាក់នេះ មាឌល្អិត ស្គម សំបុរស តែថ្លើមធំណាស់ ហ៊ានលើកដៃទះកំផ្លៀង ឆ្វេងស្តាំ និងវាយដៃ ចាប់ទាញជើងដូចទាញអុស ខណៈពេលកំពុងធ្វើការពិនិត្យអ្នកជំងឺ ។
អ្នកម្តាយខ្ញុំមានជំងឺ គរថ្លង់ ពិការភ្នែកមើលមិនឃើញ ហើយមិនអាចស្តាប់ និងចេះនិយាយភាសារខ្មែរទេ ព្រោះគាត់ជាស្រីមេម៉ាយ ជនជាតិដើមភាគតិច ។
បើតាមការស្តាប់ពីអ្នកជំងឺ និងអ្នកកំដរផ្សេងឯទៀត គេនិយាយថា អ្នកគ្រូម្នាក់នេះ គឺកាចអាក្រក់ណាស់ គឺតែងតែជេរ និងទះកំភ្លៀងអ្នកជំងឺជារឿយៗអញ្ជឹងឯង មិនដឹងគាត់មានខ្សែក្រាស់ប៉ុណ្ណាទេ ទើបគ្មាននរណាធ្វើអីគាត់បាន ។
មានសាក្សីជាច្រើនដែលឃើញ ពេលវាយ បូករួមទាំងគ្រូពេទ្យដទេទៀតដែរ ។
កូនប្រុសខាងលើក៏បានស្នើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ប្រធានមន្ទីរ អ៊ុង រតនា និងលោកប្រធាន មន្ទីរពេទ្យបង្អែកខេត្តលោកហ៊ីងផាន សគន្ធា ជួយមើលកូនចៅផង ព្រោះប្រជាជនរតនគិរីពឹងពាក់លើពេទ្យហើយពេលឈឺ តែបែរជាអ្នកគ្រូពេទ្យវាយអ្នកជំងឺថែមទៀតតើឲ្យប្រជាជនទៅរំពឹងអុីវិញ..? ហើយរហូតមកដល់ពេលនេះក្រសួងក៏បានចេញសេចក្តីប្រកាសបញ្ឈរជើងអ្នកគ្រូពេទ្យនោះហើយ៕ ជីវ័ន្ត