ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស្ទូចបើករ៉ឺយ៉ែរថយក្រោយ ធ្លាក់ចិញ្ចើមផុងដីក្រឡាប់ចូលប្រឡាយផ្ងារជើង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ ប្រភេទស្ទូច មួយគ្រឿង បានធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងត្រាំទឹក ខណៈអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន រ៉ឺយ៉ែរថយក្រោយខុសបច្ចេកទេស ធ្លាក់ចិញ្ចើមផុងដី កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមមហាវិថីឈ្នះ ឈ្នះ ភូមិខ្លែងតាអែ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3B-2609 បើកបរដោយបុរសម្នាក់ បើកពីត្បូងទៅជើង ដល់ចំណុចខាងលើ ឈប់ហើយរ៉ឺយ៉ែរថយក្រោយ ក្នុងបំណង់បត់ត្រឡប់ក្រោយ តែរ៉ឺយ៉ែរខុសបច្ចេកទេស ផុងដី ក្រឡាប់ចូលទឹកផ្ងារជើង តែគ្មានអ្នករងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ រួចឲ្យម្ចាស់រករថយន្តស្ទូច ដើម្បីយកឡើងវិញ យកទៅជួសជុលដោយខ្លួនឯង ៕ សុខាសែនជ័យ​


ចែករំលែក៖