ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ត្រូវរថយន្តកុងតឺន័របើកកិនបែកក្បាលស្លាប់មួយរំពេចនៅផ្លូវវេងស្រេង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់សង្ស័យជិះម៉ូតូដួលខ្លួន ត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងបើកមកពីក្រោយកិនបែកក្បាលស្លាប់ភ្លាមៗនៅកន្លែង រួចរថយន្តបង្កបើករត់បាត់ ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុចក្លឹបសេះមាស តាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅនិងកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយស៊ូគីស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CQ-5526 ធ្វើដំណើរទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុខាងលើ ជនរងគ្រោះបានដួលម៉ូតូសង្ស័យជាប់ចង្កិះលេខ ភ្លាមៗនោះជនរងគ្រោះបានខំងើបឡើងរួចលើម៉ូតូបណ្តើរមកអៀបចិញ្ចើមផ្លូវ ខណះនោះមានក៏មានរថយន្តកុងតឺន័រមួយគ្រឿងមិនចាំស្លាកលេខបើកមកពីក្រោយកិនជនរងគ្រោះបែកក្បាលធ្លាយខួស្លាប់ភ្លាមៗនៅនិងកន្លែងតែម្ដង ចំណែករថយន្តបង្កបានបើកគេចខ្លួនបាត់ស្រមោល ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកបណ្តោះអាសន្នរងចាំប្រគល់ជូនសាច់ញាត្តិវិញ។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំ សាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ

ចែករំលែក៖