ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសទទួលស្គាល់ សមាសភាព គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ អាណត្តិទី៥

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃចន្ទ ១៣រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅសាលាខេត្ដព្រះសីហនុ បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អាណត្តិទី៥ (២០១៩-២០២៥) ក្រោមអធិបតីលោក ស្រី ពុំ ចាន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត មន្ត្រីរាជការ និងសមាជិក សមាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ។

លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានទទួលស្គាល់ ជាប្រធានគណៈកម្មការធិការ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះ សីហនុ អាណត្តិទី៥ (២០១៩-២០២៥) ដែលមានសមាជិក ១៣នាក់ និងសមា ជិកបម្រុង០២នាក់ ។

លោក គួច ចំរើន បានថ្លែងអំណរគុណសម្តេចកិត្តិព្រិត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាដែលមានទំនុកចិត្ត តែងតាំងទទួលស្គាល់សមាសភាពគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្ត និងបានប្តេជ្ញាចិត្តថា ១. ប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៧ នៃចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម រួមមាន ភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រឹតភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។ ២. យកចិត្តទុកដាក់ប្រតិបត្តិគោលការណ៍ណែនាំរបស់កាកបាទក្រហមកម្ពុជា ពិសេសអនុ សាសន៍ដឹកនាំរបស់សម្ដេចកិត្តិព្រឹត្ត បណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាក បាទក្រហមកម្ពុជា ដើម្បីបំពេញភារកិច្ចមនុស្សធម៌ ។ ៣. រក្សាសាមគ្គីភាពក្នុង ជួរគណៈកម្មាធិការសាខា និងទទួលយកនូវការប្រឹក្សាជាមួយគណៈកិត្តិយសសា ខា និងឯកភាពរួម ដោះស្រាយបញ្ហាប្រ ឈមដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ៤. ដឹកនាំតម្រង់ទិសក្រុមប្រឹក្សាប្រតិបត្តិសាខា អនុវត្តនូវភារកិច្ច ស្របតាមយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា មានវិស័យស្នូល៤ ការគ្រប់គ្រងគ្រោះមហន្តរាយ សុខភាព ការថែទាំសុខភាពសហ គមន៍ និងលើកកម្ពស់គោលការណ៍គ្រឹះនិងតម្លៃមនុស្សធម៌ ។ ៥. បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នាឆ្នាំ២០៣០ ក្នុងការកាត់បន្ថយអត្រា មរណភាពមាតា និងទារក ផ្សព្វផ្សាយការប្រយុទ្ធប្រឆាំងជំងឺអេដស៍ឆ្នាំ២០២៥ ស្របតាមគោលការណ៍ដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរបស់អគ្គលេខាធិការអង្គការ សហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ី ហ្វិក ឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ។ ៦. អភិវឌ្ឍស្ថាប័នធនធាន បង្កើនគំនិតក្នុងការកៀរគរមូលនិធិពីសប្បុរជន ដើម្បីបម្រើការងារមនុស្សធម៌ និងការណែនាំអនុសាខាឲ្យបំពេញភារ កិច្ចមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤ នៃយុទ្ធសាស្ត្រកាកបាទក្រហមកម្ពុជា ។ ៧.បន្តការពង្រឹងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជានៅមូលដ្ឋាន គ្រឹះ ស្ថានសិក្សាការងារមនុស្សធម៌ ក្នុងគ្រឹះ ស្ថានសិក្សា និងសង្គម ។ ៨. ពង្រឹង ពង្រីកសកម្មភាពយុវជនកាកបាទក្រហមនៅតាមគ្រឹះស្ថានសិក្សាក្នុងការងារមនុស្សធម៌ ។ ៩. ផ្សព្វផ្សាយវិធានការត្រៀមបង្ការហានិភ័យនានា ដែលបង្កដោយគ្រោះធម្មជាតិ ត្រៀមជួយអន្តរាគមន៍សង្គ្រោះពេលមានគ្រោះមហន្តរាយកើតឡើងទាន់ពេលវេលា ។

លោកស្រី ពុំ ចាន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំប្រ សាសន៍សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ដាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ការកោតសរសើរ និងថ្លែងអំណគុណចំពោះគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ក្នុងអាណត្តិចាស់ដែលខិតខំសម្រេចបាននូវសមិទ្ធិផលធំធេង ទន្ទឹមនេះលោកស្រីក៏បានពាំនាំអនុសាសន៍របស់សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតដែលមានខ្លឹមសារថា ការរៀបចំសមាសភាពរបស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា២៥ រាជ ធានី ខេត្ត ត្រូវមានការបត់បែន និងជាសិទ្ធិសម្រេចរបស់គណៈកម្មាធិការសា ខា ប៉ុន្តែត្រូវមានការចូលរួមពិគ្រោះ និងផ្ដល់យោបល់ពីថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា ដើម្បីឆ្លើយតបទៅនឹងសំណូមពរ នឹងសេចក្តីត្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ធ្វើយ៉ាង ណាឲ្យកាន់តែច្រើនជាមុន ធ្វើឲ្យបានល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យបានឆ្ងាយជាងមុន ។ ១. បន្តខិតខំប្រឹងប្រែងធ្វើការងារ ក្នុងស្មារតីក្រុមសាមគ្គីភាព អនុវត្តដោយឯកភាព និង ជួយគ្នាទៅវិញ ទៅមករវាងគណៈកម្មាធិ ការសាខា- អនុសាខា ។ ២.បន្តអភិវឌ្ឍស្ថាប័ន ពង្រឹងសមត្ថភាពសហគមន៍ ដើម្បីផ្ដល់សេវាកម្មមនុស្សធម៌ឲ្យកៀក ជនងាយរងគ្រោះ ។ ៣. បន្តអនុវត្តសកម្មភាពមនុស្សធម៌ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង នៃប្រតិបត្តិការជួយប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។ ៤. ខិតខំគៀងគររកមូលនិធិ ដើម្បីរកថវិកាទ្រទ្រង់សកម្មភាពសាខា ។ ៥. បន្តថែរក្សាកិត្តិនាមកាកបាទក្រហមកម្ពុជា ឲ្យសក្កិសមជាជំនួយការឲ្យអាជ្ញាធរ សា ធារណៈលើវិស័យមនុស្សធម៌ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖