ខេត្តកំពង់ធំ៖ កម្មករម្នាក់មានជំងឺឆ្កួតជ្រូកប្រកាច់ធ្លាក់ទឹកក្នុងរណ្ដៅ អាអ៊ិច ស្លាប់ កាលពីវេលាម៉ោង០៦ និង២៥នាទីព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច កសិដ្ឋាន១ ក្រុមហ៊ុនបារៀកំពង់ធំអភិវឌ្ឈកៅស៊ូ ស្ថិតក្នុងភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
សមត្ថកិច្ចបានឲ្យដឹងថា សពឈ្មោះ ហែម ភព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសង្កែជ្រុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នជាកម្មករ ជៀជ័រកៅស៊ូនៅកន្លែងកើតហេតុខាងលើ ។
តាមការបំភ្លឺរបស់ឈ្មោះ ផាន ភុន អាយុ៣៦ឆ្នាំ ត្រូវជាប្រពន្ធ របស់ជនរង គ្រោះបានរៀបរាប់ថា ប្ដីគាត់កន្លងមកមានជំងឺឆ្កួតជ្រូក តែងតែប្រកាច់ជាញឹកញាប់ តែត្រូវបានគ្រួសារបងប្អូនឃើញជួយសង្គ្រោះទាន់ពេល ។
សក្សីម្នាក់ ឈ្មោះតោ សុខអាន់ ភេទប្រុសអាយុ៤០ឆ្នាំ នៅភូមិជ្រលង ឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នជាកម្មករចៀរជ័រកៅស៊ូនៅកន្លែងកើតហេតុខាងលើ ត្រូវជា បងថ្លៃបានរៀបរាប់ថា៖ កាលពីថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩ វេលាម៉ោង១៥ និង០០នាទី ឈ្មោះ ហែម ភន បាន ស៊ីឈ្នួលលើកដី ឲ្យឈ្មោះ តាភឿង គាត់ជាអ្នកម៉ៅការសំណង់ផ្ទះកម្មករ នៅកសិដ្ឋាននេះ កន្លែងធ្វើការ នៅខាងត្បូងកសិដ្ឋានចំងាយប្រហែល២០០ ម៉ែត្រ ពេលនោះ មេឃធ្លាក់ភ្លៀងខ្លាំង ហើយបាត់គាត់ពុំឃើញមកផ្ទះវិញ ដោយនឹកស្មានតែគាត់ដើរទៅលេងផ្ទះគេនៅជិតខាង លុះព្រឹកឡើងក៏នាំគ្នាដើររកស្រាប់តែប្រទះឃើញនៅក្នុងរណ្ដៅ ស្រះអាអ៊ិច កាយ ដើម្បីធ្វើបង្គន់ និងបានឃើញរទេះ ដែករុញដីនៅក្បែរមាត់រណ្ដៅ ពេលបានឃើញ ដូច្នេះក៏នាំគ្នាចុះ ស្រង់យកជនរងគ្រោះ ពីក្នុងរណ្ដៅមកកាន់លំនៅឋាន របស់សពនៅកសិដ្ឋាន តែម្ដងរួចរាយការណ៍ដល់សមត្ថកិច្ច ។
ក្រោយទទួលព័ត៏មានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងបុគ្គលិកក្រុមហ៊ុន បាននាំគ្នាចុះទៅដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកើត ហេតុ និងសាកសព ក្រោយការពិនិត្យលើសពពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់នោះឡើយរួធ្វើកំណត់ហេតុដោយ សន្និដ្ឋានបានថាសពជនរងគ្រោះគឺពិតស្លាប់ដោយលង់ទឹកប្រាកដមែនគឺប្រកាច់ធ្លាក់ចូលអត់មានអ្នកឃើញ និងជួយដល់គាត់ទាន់ រួច ប្រគល់សាកសពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបានអំពាវនាបើបងប្អូនមានជំងឺឆ្កួតជ្រូកក្នុងខ្លួ នគួរតែប្រុងប្រយ័ត្នកុំដើរម្នាក់ឯងអាចនឹងប្រកាចស្លាប់បានដោយមិនដឹងខ្លួន ៕ប៊ុនរិទ្ធី