ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ដូច្នេះថា ៖ឪ
«សុខសប្បាយជាទេបងប្អូនជនរួមជាតិ?
មកទល់ថ្ងៃនេះ សុខភាពខ្ញុំ (គ្រេចស្មា) ក៏កាន់តែល្អប្រសើររឹងមាំមានកម្លាំងថាមពលពេញលេញក្នុងការបំពេញការងារជូនជាតិ។
នៅថ្ងៃ សុក្រទី ២ ខែ សីហា នេះ ខ្ញុំនឹងដឹកនាំប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គដូចធម្មតា ។ ខ្ញុំសូមអរគុណសារជាថ្មី ដល់បងប្អូនជនរួមជាតិ ដែលបានជូនពរខ្ញុំ នឹងនៅជាមួយខ្ញុំបន្តថែក្សាការពារសន្តិភាព ដើម្បីប្រទេសជាតិយើងមានឱកាសអភិវឌ្ឍន៍កាន់តែរីកចម្រើនទៅមុខទៀត។
សូមជូនពរបងប្អូនជនរួមជាតិមានលាភជ័យ និងសំណាងល្អទាំងអស់គ្នា ជាពិសេសនៅក្នុងថ្ងៃឧបោសថសីលនេះ» ៕