ព័ត៌មានទាន់ហេតុការណ៍៖

ភ័យបះសក់! មន្រ្ដីជំនាញរកឃើញឈើហ៊ុបចំនួន២២ដើម លាក់ទុកក្នុងប្រឡាយ

ចែករំលែក៖

ខេត្តសៀមរាប៖ បន្ទាប់ពីរាជរដ្ឋាភិបាលរឹតបន្ដឹងច្បាប់រដ្ឋបាលព្រៃឈើរួចមក គេឃើញ មានអ្នកពាក់ព័ន្ធមួយចំនួនភ័យបះសក់ លួចយកឈើទៅលាក់ទុកក្នុងប្រឡាយទឹកដើម្បីខ្លួនបានរួចផុតពីសំណាញ់ច្បាប់ តែត្រូវបាន កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តសៀមរាប បានសហការជាមួយមន្រ្ដីរដ្ឋបាលព្រៃឈើ ចុះប្រតិបត្តិការរកឃើញឈើហុបធំៗ ចំនួន២២ដើម ដែលបានលាក់ទុកនៅក្នុងប្រឡាយ ។ ហេតុការណ៍នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅខាងត្បូងទំនប់អញ្ចាញ ក្នុងភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ។

តាមការឲ្យដឹងពីមន្ត្រីខាងលើថា ឈើទាំង២២ដើមនេះ មានមុខកាត់ធំៗចាប់ពី៤០ទៅ៦០ ប្រភេទឈើក្រឡាញ់ និងផ្ចឹក បន្ទាប់ពីចុះពិនិត្យរួចរាល់ បានស្ទូចយកឈើទៅរក្សាទុកនៅដើម្បីអនុវត្តតាមនីតិវិធី ៕ ប៊ុនរិទ្ធី


ចែករំលែក៖