ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមយុវជន ១៥៧ សាខាក្រុងប៉ោយប៉ែត ខកចិត្តលោកអភិបាលស្រុកម៉ាឡៃ មិនចូលរួមចែកអំណោយ សប្បុរសជន ខណៈក្រុមយុវជនអញ្ជើញឲ្យចូលរួម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមយុវជន១៥៧ ប្រចាំក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងក្រុមអ្នកសារព័ត៌មានហួសចិត្ត អាជ្ញាធរ រួមទាំងសមត្ថកិច្ចស្រុកម៉ាឡៃ មិនចូលរួមក្នុងកម្មវិធីអំណោយសប្បុរសជន ចែកសម្ភារសិក្សាជូនសិស្សទីទាល់ក្រនៅចំណុច៦៧១ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈក្រុមយុវជនអញ្ជើញឲ្យចូលរួម ។

ការចែកសម្ភារសិក្សាជូនសិស្សទីទាល់ក្រ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុច៦៧១ ឋិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ នៅក្នុងប្រតិបត្តិខាងលើនេះក្រុមសមាជិកប្រមាណ៥០នាក់ដឹកនាំដោយលោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ប្រចាំក្រុងប៉ោយប៉ែតដោយមានការចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងមានការណែនាំពីលោក ចៅ ជីអាន ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម ១៥៧) សាខាខេត្តបន្ទាយមានជ័យ នាំយក តុ និងសម្ភារសិក្សាចែកជូនដល់សិស្សានុសិស្ស កំពុងសិក្សានៅក្នុងរោងដោលចំនួន៦០នាក់ និងលោកគ្រូ អ្នកគ្រូចំណុច ៦៧១ស្ថិតភូមិឃុំខាងលើ ។

លោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែត និងក្រុមការងារបានហួសចិត្តទៅ នឹងលោកអភិបាលស្រុកម៉ាឡៃ អែម សុខារួមទាំងមន្ទីពាក់ពន្ធជុំវិញស្រុកដែលមិនបានចូលរួមនៅក្នុងកម្មវិធីរបស់ក្រុមយុវជន១៥៧ ប្រកាន់បក្ខពួកបែងចែកពលរដ្ឋដែលខ្លួនគ្រប់គ្រងទៅវិញ ។ យ៉ាងណាលោក គង់ រិទ្ធា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងប៉ោយប៉ែតបានលើកបញ្ជាក់ថា ក្រុមយុវជន (១៥៧) សាខាប៉ោយប៉ែតមិនប្រកាន់និន្នាការនយោបាយណាមួយឡើយ សំខាន់ពលរដ្ឋខ្វះខាតដូចជាសិស្សខាងលើនេះជាដើម ក្រុមយុវជន១៥៧សាខា ក្រុងប៉ោយប៉ែតតែងតែប្រមូលគាងគរសប្បុរសជន ចែកជូនដល់ពួកគាត់មិនថាក្ដៅ ភ្លៀងរលឹម ឬផ្លូវលំបាកយ៉ាងណាក៏ក្រុមយុវជនខាងលើសម្រេចទៅឲ្យដល់គោលដៅដែលពួកគាត់កំពុងខ្វះខាត យ៉ាងណាមិញមូលហេតុអ្វីមន្ត្រីនៅក្នុងស្រុកម៉ាឡៃគ្មានការចូលរួម ព្រោះថាការធ្វើឡើងក្រុមការងារបានជូនដំណឹងដល់អាជ្ញាធរឬសមត្ថកិច្ចប្រចាំនៅចំណុចខាងលើ ទាំងអស់ធ្វើឲ្យពួកគាត់ជាម្ចាស់ជំនួយខកចិត្តទៅ និងអាជ្ញាធរព្រោះថា អាជ្ញាធរជាម៉ែ ជាឪពុករបស់ពួកគាត់ដែលពួកគាត់រំពឹង មិនតែប៉ុណ្ណោះអាជ្ញាធររួមទាំងសមត្ថកិច្ចប្រចាំទីនោះហាក់បីដូចជាមើលរំលងទៅវិញ ព្រោះថាទុក្ខលំាបាករាស្រ្តក៏ដូចជាទុក្ខលំបាករបស់រាជរដ្ឋភិបាលផងដែរ ។

អ្នកស្រុកនៅទីនោះ ក៏បានលើកមកប្រាប់ក្រុមយុវជនផងដែរថា ពលរដ្ឋនៅចំណុចខាងលើនោះ សព្វថ្ងៃកំពុងតែប្រឈមទៅនឹងបញ្ហាខ្វះខាតទឹកប្រើប្រាស់ ចំណែកស្រូវប្រឈមទៅនឹងងាប់ តែអាជ្ញាធរមិនដែលបានចុះមកពិនិត្យមើលពួកគាត់អំពីទុក្ខលំបាកប្រចាំថ្ងៃសោះឡើយ រស់ទាំងលំបាក តែលតោល ប្រៀបដូចកូនខ្វះឪពុកម្ដាយ ។

ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មានសុំការបកស្រាយពីលោកអភិបាលស្រុម៉ាឡៃ អែម សុខា តាមរយៈទូររសព្ទ័រសៀលថ្ងៃដដែល តេចូល តែគ្មានអ្នកទទួល ។

សួមបញ្ជាក់ថា អំណោយចែកជូនមាន៖ សៀវភៅសរុបចំនួន៧៤០ក្បាល, ប៊ិចពណ៌ខៀវ និងខ្មៅចំនួន៦៥០ដើម, ខ្មៅដៃចំនួន៨០០ដើម, ដីស៥ប្រអប់, កូលឿពណ៌១០០ដើម, បន្ទាត់៦០, ជ័រលុប៦០, ថវិកាគ្រូ៣នាក់ ម្នាក់ៗ១០ម៉ឺនរៀល, ថវិកាជួសជុលសាលារៀនចំនួន៥៤៥ដុល្លារ និង ចំណីអាហារមាន ទឹកក្រូច នំកញ្ចប់ បាយ ទឹកសុទ្ធផងដែរ ៕ នីមវណ្ណា


ចែករំលែក៖