ព័ត៌មានទាន់ហេតុការណ៍៖

សមាជិកព្រឹទ្ធសភា កោតសរសើររដ្ឋបាលរាជធានីភ្នំពេញ ដែលបានអនុវត្តកញ្ចប់ថវិកាជាតិនៅថ្នាក់ក្រោមជាតិបានល្អ និងមានតម្លាភាព

ចែករំលែក៖

ភ្នំពេញ ៖ សមាជិកព្រឹទ្ធសភាកោតសរសើររដ្ឋបាលរាជធានីភ្នំពេញ អនុវត្តកញ្ចប់ថវិកាជាតិនៅថ្នាក់ក្រោមជាតិ បានល្អ និងមានតម្លាភាព ដែលធានាដល់ការអភិវឌ្ឍ នៅមូលដ្ឋានប្រកបដោយ ប្រសិទ្ធភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ក្នុងកិច្ចប្រជុំពិភាក្សាការងារ រវាងអភិបាលរាជធានី និង ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាមួយនឹងប្រតិភូសមាជិកព្រឹទ្ធ សភាភូមិ ភាគ១ នៅរសៀលថ្ងៃពុធ១៥រោចខែអាសាឍ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក ជា ជេដ្ឋ ប្រធានប្រតិភូសមា ជិកព្រឹទ្ធសភាភូមិភាគ០១ នៅសលារាជធានីបានឲ្យដឹងថា៖ រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបាន អនុវត្តកញ្ចប់ថវិកាជាតិបានត្រឹមត្រូវទំាងថវិកាបុរេប្រទាន និងថវិកាអភិវឌ្ឍន៍ ។

លោកបានបញ្ជាក់ថា៖ ការវាយតម្លៃដូច្នេះក្រោយពេលដែលក្រុមសមាជិកព្រឹទ្ធសភាបានចុះទៅ ត្រួតពិនិត្យដោយផ្ទាល់នៅក្នុងភូមិសាស្រ្តសង្កាត់ទៀន ខណ្ឌដង្កោកាលពីពេលថ្មីៗ បាន បង្ហាញពី ភាពជោគជ័យនៃការអនុវត្តកញ្ចប់ថវិកាជាតិមានតម្លៃភាព និងត្រូវតាមគោលការណ៍ របស់ រាជរដ្ឋាភិបាល ។ ជាក់ស្តែងការប្រើប្រាស់ថវិកាបុរេប្រទានគឺបើកបាន៤ជុំ ហើយចំណែកថវិកាអភិវឌ្ឍន៍វិញបំពេញបាន១០០ភាគទូទាត់ត្រឹមត្រូវ ដោយគ្មានការរំកិលទៅឆ្នាំបន្ទាប់ ខណៈខេត្តខ្លះនៅពុំទាន់អនុវត្តបានដូចនេះឡើយ ។

លោកក៏បានកោតសរសើរ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ថាមានភាពល្អប្រសើរ ដោះស្រាយបានទាន់ពេលវេលា ចំពោះបញ្ហាគ្រឿងញៀន ក្មេងទំនើង ចោរកម្ម ។ បន្ថែមពីនេះគឺបានយកចិត្តទុកដាក់ក្នុងការផ្តល់ សេវាសាធា រណៈគ្រប់ប្រភេទជូនដល់ប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ ទំាងនៅថ្នាក់ខណ្ឌ និងថ្នាក់រាជធានី ។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ ការប្រើប្រាស់កញ្ចប់ថវិកា ជាតិថ្នាក់រដ្ឋបាលរាជធានីភ្នំបេញត្រូវបានអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សារាចរណ៍ណែនាំ ស្តីពីអនុវត្តច្បាប់ហិរញ្ញវត្ថុរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មូលនិធិបច្ចេក ទេសនៃការវរៀបចំគម្រោងថវិកាថ្នាក់ក្រោមជាតិ រួមទំាងសេចក្តីប្រកាសស្តីពីការប្រគល់ និងទទួល ភារកិច្ចប្រមូលចំណូល និងការបែងចែកឥណទានចំណាយនៅថ្នាក់រដ្ឋបាលរាជធានីភ្នំពេញ ។

លោកបានបញ្ជាក់ថា៖ ទោះបីកញ្ចប់ថវិកាជាតិដែលផ្តល់មករាជធានីភ្នំពេញមានទំហំធំក៏ពិតមែនបើប្រៀបធៀបទៅនឹងខេត្ត ប៉ុន្តែបើគិតទៅដល់ការអភិវឌ្ឍ និងតម្រូវការរបស់ប្រជាពលរដ្ឋ គឺមានតម្រូវការខ្ពស់ ដោយសារប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញមានភាពស៊ីវីល័យ ទំាងការរស់នៅនឹងការហូបចុក ។

លោលបានបញ្ជាក់ថា ផ្អែកតាមស្ថានភាពដូច្នេះរដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តផែនការ ថវិកាចំណូលព្រមនឹងចំណាយព្រម ហើយរាល់ការទូទាត់ទាល់តែមានសាច់ប្រាក់ឬបញ្ញើនៅក្នុងរតនាគារ ទើបអាចទូទាត់បាន៕ សំរិត


ចែករំលែក៖