ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ៩ខ្នង នៅស្រុកកំពង់រោទ៍ត្រូវខ្យល់កន្ត្រាក់ដួលរលំ និងរបើកដំបូល

ចែករំលែក៖

ខេត្តស្វាយរៀង៖ ផ្ទះប្រជាពលរដ្ឋ ៩ខ្នង ត្រូវខ្យល់កន្ត្រាក់កួចបក់បោករលំ៦ខ្នងទាំងស្រុង និងរបើកដំបូល៣ខ្នង នៅវេលាម៉ោង១និង២៥នាទី រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិស្វាយ ឃុំសំឡី ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង ។

យោងតាមអាជ្ញាធរឃុំបានឲ្យដឹងថា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដានេះ មានភ្លៀង និងខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំងលាយឡំ នឹងផ្គរន្ទះ ខណៈនោះខ្យល់កំណាចបានកួចយកផ្ទះពលរដ្ឋរលំទាំងស្រុងអស់៦ខ្នង និង៣ខ្នងទៀតរបើកដំបូល។

ប្រជាពលរដ្ឋដែលរងគ្រោះរលំផ្ទះដោយខ្យល់កន្ត្រាក់ចំនួន០៩ខ្នងនោះរួមមាន៖ លោក សួន ចន្ថា អាយុ៤៥ឆ្នាំ, លោក ម៉ម សាខុន អាយុ៥៦ឆ្នាំ លោក ព្រំ ចក់ អាយុ៤៩ឆ្នាំ លោក មុំ ប្រុស អាយុ២៦ឆ្នាំ លោក ឃួន ដឿន អាយុ៥៤ឆ្នាំ លោក វង សំណាង អាយុ៤៥ឆ្នាំ លោក ឡេស ម៉ាត់ អាយុ៤៧ឆ្នាំ លោក បែន នឿន ភេទស្រី អាយុ៦៦ឆ្នាំ និងលោក ពៅ សាម៉ន អាយុ៤៧ឆ្នាំ។

ប្រភពបានបន្តទៀតថា ចំពោះករណីខ្យល់កន្ត្រាក់បណ្តាលរលំផ្ទះ ៩ខ្នងនេះ មិនបណ្ដាលអោយមានគ្រោះថ្នាក់ដល់មនុស្សនោះទេ​៕ យឹម សុថាន


ចែករំលែក៖