ព័ត៌មានទាន់ហេតុការណ៍៖

ញាក់សាច់! ត្រួតពិនិត្យកន្លែងលក់ទំនិញ និងកែច្នៃឈើ៧កន្លែង មានច្បាប់តែ១ទីតាំង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក អនុសេនីយ៍ឯក ម៉ាក់ មុត មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកណ្ដៀងដឹកនាំកម្លាំង ចុះសហការត្រួតពិនិត្យកន្លែងលក់ទំនិញ និងកែច្នៃឈើ នៅក្នុងភូមិសាស្រ្តរដ្ឋបាលស្រុកចំនួន ៧កន្លែងមានច្បាប់អនុញ្ញាតតែ១កន្លែងគត់ ។

ប្រតិបត្តិការខាងលើចាប់ផ្ដើមធ្វើឡើង នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ តាមតំបន់នានាចំនួន ៧កន្លែង ស្ថិតក្នុងភូមិនៃស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងចុះប្រត្តិបត្តិការប្រាប់ថា លទ្ធផល៖ ក្នុងកិច្ចប្រត្តិបត្តិការចំនួន ៧កន្លែង នៃកន្លែងលក់ទិញ និងកែច្នៃឈើដែលបានត្រួតពិនិត្យជាក់ស្ដែងមានច្បាប់តែ ១កន្លែងគត់ ។

ប្រភពព័ត៌មានដដែលបន្តទៀតថា ចំពោះចំណាត់ការក្នុងការត្រួតពិនិត្យបញ្ហាកន្លែងអត់ច្បាប់ កម្លាំងចម្រុះឯកភាពធ្វើកិច្ចសន្យាដោយទុកពេល ១សប្ដាណ៍ ឲ្យរុះរើដោយខ្លួនឯង និងរូសរាន់មកធ្វើច្បាប់ ៕ បុឹម ពិន


ចែករំលែក៖