ព័ត៌មានទាន់ហេតុការណ៍៖

ដកកាំភ្លើងបាញ់ច្រើនគ្រាប់នៅលេីស្ពានអាកាសស្ទឹងមានជ័យផ្អេីលប្រជាពលរដ្ឋនិងសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ  ៖ មានការផ្ទុះអាវុធជាច្រេីនគ្រាប់មួយនៅលេីស្ពានអាកាសស្ទឹងមានជ័យ បានបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍​ កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី៧ ​ខែសីហា ឆ្នាំ២០១៩​ នៅលេីស្ពានអាសស្ទឹងមានជ័យ​ ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

បើតាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកឡិចស៊ីស ពណ៍សមួយគ្រឿង មិនចាំស្លាកលេខ បានធ្វេីដំណេីរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជេីង រួចឡេីងលេីស្ពានអាកាសស្ទឹងមានជ័យ ខណះមកដល់ចំណុចកេីតហេតុស្រាប់តែដកកាំភ្លេីងបាញ់មេឃ៣ទៅ៤គ្រាប់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរ បន្ទាប់មកជនបង្កបានបេីករថយន្តគេចខ្លួនបាត់បន្សល់ទុកសំបកមួយគ្រាប់នៅកន្លែងកេីតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ រួចបានរកឃើញសំបកផ្ទុះចំនួន១គ្រាប់ យកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវបន្ត ៕ ភារ៉ា ដង្កោ


ចែករំលែក៖