ភ្នំពេញ៖ បុរសម្នាក់បានសម្រេចចិត្តចង.កសម្លាប់ខ្លួន នៅក្នុងឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត មួយកន្លែង ហេតុការណ៍បានកើតឡើងនៅម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅក្នុងចំណុចឃ្លាំងលេខ៥០ ផ្លូវ១៥០Z ភូមិ១ ក្រុម៦ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ សុង បញ្ញា អាយុ ២៧ឆ្នាំ មុខរបរ អ្នកមេីលការខុសត្រូវក្នុងឃ្លាំងលក់បន្លាស់រថយន្ត ស្នាក់នៅកន្លែងកេីតហេតុ និងមានស្រុកកំណេីតនៅខេត្តសៀមរាប ។
ប្រភពពីព័ត៌មានពីអ្នកដែលធ្វេីការជាមួយជនរងគ្រោះ បានប្រាប់អោយដឹងថា មុនពេលកេីតហេតុ ជនរងគ្រោះបាននៅក្នុងឃ្លាំងដោយអង្គុយមេីលគ្រឿងបន្លាស់រថយន្ត ស្រាប់តែម៉ោង ៤និង៣០នាទីរសៀល អ្នកធ្វេីការជាមួយ បានជិះម៉ូតូមកកាន់ឃ្លាំង ដេីម្បីយកសំភារៈយកទៅអោយភ្ញៀវ ខណៈពេល មកដល់ឃ្លាំង ក៏ឃេីញឃ្លាំងចាក់សោរទ្វារ រួច រូបគេបានយកសោរមកបេីកទ្វារឡេីង ស្រាប់តែពេលនោះ ក៏បានឃេីញជនរងគ្រោះខាងលេីចង.ក សម្លាប់ខ្លួនឯងបាត់ទៅហេីយ។ ភ្លាមៗនោះ រូបគេក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីអោយចុះមកត្រួតពិនិត្យនៅកន្លែងកេីតហេតុ។
ក្រោយមក កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកេីតហេតុ រួចបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ ដេីម្បីចុះមកពិនិត្យសាកសព។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានធ្វេីកោសល្យវិចិយរួចមក សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារតែការចង.កសម្លាប់ខ្លួនពិតប្រាកដមែន ហេីយសព ត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា៕ ជ្រោយពេជ្រ