ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូកាលពីម៉ោង១០យប់ថ្ងៃទី០៨ ខែសីហាឆ្នាំ នៅចំណុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

ជនសង្ស័យទី១ ឈ្មោះ វន ចម្រុង ភេទ ប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់) និងទី២ ឈ្មោះ វន សុខ ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរលក់ដូរ (មានសារធាតុញៀន) មានទីលំនៅផ្ទះលេខ៦៣០ ផ្លូវ លំ ភូមិក្រោលគោល សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សកែវ ភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ចំណុចផ្ទះជួល ផ្លូវលំក្រុមទី ៤ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ក្រោយពីទទួលបណ្តឹងជនរងគ្រោះឈ្មោះ សុត ឡុង ភេទ ប្រុស អាយុ ២០ឆ្នាំ មុខរបរ ជាងឈើ មានទីលំនៅកន្លែងកើតហេតុ តាមប្រព័ន្ធទូរស័ព្ទ ភ្លាមកម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យ ។

លុះដល់ម៉ោង១០យប់ ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចនគរបាន ប៉ុស្តិ៍ឫស្សីកែវ បានសហការណ៍ ជាមួយប៉ុស្តិ៍គីឡូម៉ែត្រលេខ ៦ ឃាត់បានជនសង្ស័យបាន០២នាក់ នៅចំណុចផ្លូវរថភ្លើង ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ ។

សម្ភារដកហូតបានរួមមាន៖ស្លាកលេខម៉ូតូ ភ្នំពេញ 1BQ -1429 ម៉ូតូ០១គ្រឿង ម៉ាកNEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FD-9159 (ជារបស់ជនរងគ្រោះ)សោខ្សៀរលេខ៨ មួយដើមដែកសំប៉ែត មួយដើមដែកលួសសសៃ ចុងពុតកោងចំនួនបីដើមទូរស័ព្ទមួយ គ្រឿង ម៉ាក CAMFONE ពណ៍ ខ្មៅ មួយគ្រឿង ។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញខណ្ឌឫស្សីកែវ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ ជ្រោយពេជ្រ


ចែករំលែក៖