ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចបញ្ជូនជនបង្កចូលពន្ធនាគារ បន្ទាប់ពីប្រើអំពើហិង្សាលើស្រ្ដីម្នាក់ក្នុងទំនាស់គោស៊ីដំណាំ

ចែករំលែក៖

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍របស់លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែងបានឲ្យដឹងនៅព្រឹកថ្ងៃទី៩ សីហា ឆ្នាំ២០១៩ថា អំពើហិង្សាកើតឡើងដោយទំនាស់ រឿងគោស៊ីដំណាំនោះ បច្ចុប្បន្នជនបង្កត្រូវបានតុលាការបញ្ជូនចូលពន្ធនាគាហើយ! រំលឹកកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ ២០១៩ មានករណីហិង្សាមួយបានកើតឡើងរវាងបុរសម្នាក់ជាថៅកែឡឥដ្នបានវៃទៅលើផ្ទៃមុខស្ត្រីម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ ដោយចោទថា ស្រ្ដីនោះជេរបញ្ចោរខ្លួនរឿងគោស៊ីដំណាំ ហេតុការណ៍នេះបានកើតឡើងនៅភូមិប៉ាត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កឈ្មោះ ហង្ស សីហា ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិ ប៉ាត ត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ត្រូវបាននគរបាលជំនាញស្រុកជីក្រែងឃាត់ខ្លួនបាន និងរៀបចំសំណុំរឿងបញ្ជូន ទៅការិយាល័យជំនាញដោយចោទពីបទហិង្សាដោយចេតនា បន្ទាប់ពីឈ្មោះ សួន ចក់ ភេទប្រុស អាយុ៥៦ឆ្នាំ នៅ ភូមិប៉ាត ត ឃុំគោកធ្លកក្រោម ស្រុកជីក្រែងបានមកប្តឹងនៅប៉ុស្តិ៍ គោកធ្លកក្រោមដោយចោទប្រកាន់លើឈ្មោះ ហង្ស សីហា ភេទប្រុស ដែលបានវៃប្រពន្ធគាត់ឈ្មោះ ឈិន ម៉ៅ អាយុ ៤៦ ឆ្នាំ ជាច្រើនដៃបណ្តាលឲ្យរងរបួសហើមពេញមុខ កំពុងសម្រាកនៅមន្ទីរពេទ្យ ។

តាមចម្លើយសារភាពរបស់ជនបង្ក បានសារភាពថាខ្លួនពិតជាបានវៃជនរងគ្រោះចំនួន២ដៃដួលផ្កាប់មុខទៅលើដីពិតមែន មូលហេតុមកពីជនរងគ្រោះជេរបញ្ចោរមកលើរូបគាត់ ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកម្លាំងនគរបាលបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយក្នុងនោះសង្ស័យត្រូវបាន តុលាការចោទប្រកាន់ថាប្រើអំពើហិង្សាដោយចេតនា និងបច្ចុប្បន្នបានបញ្ជូនខ្លួនជនសង្ស័យចូលពន្ធនាគារ រួចរាល់ហើយ ៕ ប៊ុនរិទ្ធី



ចែករំលែក៖