ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់ជាជាងផ្សាដែក បានស្លាប់ភ្លាមៗឈាមបាញ់ស្រោចពេញខ្លួន ដូចអារកមាន់ បន្ទាប់ពីបំណែកផ្លែរណាបានបែកខ្ទាតត្រូវចំបំពង់ ក ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅក្នុងស្ថិតនៅក្នុងការដ្ឋាណសំណង់មួយកន្លែងក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោដឹងថា ជនរងគ្រោះមានឈ្មោះ ស្រី គីម ភេទប្រុសអាយុ ២៨ឆ្នាំមុខរបរជាងផ្សាកាត់ដែក មានទីលំនៅភូមិគល់គប់ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រភពពីកន្លែងកើតហេតុ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបានកាត់ដែកផ្សា នៅក្នុងការដ្ឋានសំណង់នេះ ជាសំណង់សម្រាប់ធ្វើផ្សារាត្រី ។ ពេលដែលកំពុងកាត់ដែក មានឮសម្លេងផាំង ពេលដែលមើលជនរងគ្រោះ ក៍ស្រាប់តែឃើញប្រកាច់ និង ឈាមស្រោចពេញខ្លួនបាត់ទៅហើយ ពេលចូលទៅជិតទើបដឹងថា ជនរងគ្រោះ ត្រូវបំណែកផ្លែរណាបានបែកខ្ទាតត្រូវនឹងបំពង់ ក បណ្តាលឲ្យមុត និងដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលកើតហេតុ បានសុំអន្តរាគមន៍ពីសមត្ថកិច្ច និង ធ្វើកោសល្យវិច័យលើសាកសព ។ ក្រោយពិនិត្យរួចសមត្ថកិច្ចបានសន្និដ្ឋានជាដំបូងថា ជនរងគ្រោះពិតជាស្លាប់ដោយមុតនឹងបំណែកផ្លែរណាខ្ទាតត្រូវពិតប្រាកដ និង បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ ៕ ចន្ថា