ព័ត៌មានទាន់ហេតុការណ៍៖

ខ្លាំងមែន..! ករណីគ្រោះថ្នាក់ចរាចរណ៍ ក្លាយជាអំពើហិង្សា ខ្លួនបង្កហេតុហើយ មកបញ្ឆេះកំហឹងវាយសមត្ថកិច្ចដល់ក្នុងប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ៖ បុរសវ័យអាយុម្លៃលើស្ទើរសាមសិបឆ្នាំម្នាក់ បានបង្កគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ក្លាយជាអំពើហិង្សាច្រឡោតកោងកាច សំឡុតទៅលើភាគីម្ខាងទៀត ស្ទើសុីសាច់ហុតឈាម បែបជាជនចរិកពាល សឹងតែម៉ាស្រុកមានមួយ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ រវាងរថយន្តបង្កហេតុម៉ាក Ronge Rover ពាក់ស្លាកលេខ ភ្នំពេញ 2Q-7889 ប៉ៈជាមួយរថយន្តម៉ាកឡិចសុីស ។ ភាគីរថយន្តម៉ាក Ronge Rover មិនដឹងជាអាងខ្នងអំណាច ឬឈាមខ្លាចូលខ្លួនបែបណាទេ គឺកម្រោលចូលប្រមាថមើលងាយជនរងគ្រោះ សមត្ថកិច្ច អ្នកដំណើរ រហូតដល់សមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍រដ្ឋបាល ដើម្បីធ្វើកំណត់ហេតុស្តាប់ចម្លើយ។ ប៉ុន្តែជនខាងលើនៅតែមានចរិកឆេវឆាវ បង្កហិង្សាដល់សមត្ថកិច្ច លោតទៅវាយតប់មេប៉ុស្តិ៍ និងមន្ត្រីនគរបាល ដូចក្នុងវីដេអូផ្អើលពេញប៉ុស្តិ៍ ជាមួយនិងសំដីដៀលប្រមាថសមត្ថកិច្ច ជេរដាក់បណ្តាសារ អំនួត សើច ឌឺ ចំអកឡកលើយ តាំងពីកន្លែងកើតហេតុ កន្លែងស្នាក់ការប៉ុស្តិ៍នគរបាល និងខាងក្រៅប៉ុស្តិ៍នគរបាល ធ្វើអោយអ្នកឃើញហេតុការចាត់ទុកជនរូបនេះជាមនុស្សគ្មានសីលធម៍ និងសូមអោយសមត្ថកិច្ចបន្តនីតិវិធីចាត់ការទៅតាមផ្លូវច្បាប់ ដោយគ្មានយោគយល់ ឬត្រូវខ្លាចរអែងនិងវប្បធម៍អន្តរាគមន៍ណាមួយឡើយ ខណះប្រទេសជាតិយើងគ្រប់គ្រងដោយច្បាប់។

មតិប្រជាពលរដ្ឋខ្លះបានលើកជាចំងល់ដោយការហួសចិត្តថា៖ ប្អូនប្រុសពិតជាកាចមែន។ បង្កហិង្សាខាងក្រៅហើយ​ ចូលដល់ប៉ុស្តិ៍តដៃសមត្ថកិច្ចទៀត។ សំខាន់គំរាមសមត្ថកិច្ចទាំងមុខញញឹមស្រស់។

ពួកគាត់បន្តថា៖ មិនដឹងថាបង្អែកគាត់រឹងមាំប៉ុណ្ណាទេ​ ទើបគាត់ក្អេងក្អាងដល់ថ្នាក់ហ្នឹង។ អាណាព្យាបាលទាំងឡាយមិនគួរថ្នាក់ថ្នម​ និងទំយើកូនរហូតដល់កោងកាចបែបនេះឡើយ៕ សុខ ខេមរា



ចែករំលែក៖