ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តកំពត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង​

ចែករំលែក៖

​ខេត្តកំពត៖ លោក​ ជាវ​ តាយ​ អភិបាលនៃគណៈអភិបាលខេត្តកំពត​ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្ត និង លោក​ ជឹង​ ផល្លា​ ប្រធានក្រុមប្រឹក្សាខេត្ត​ បានដឹកនាំកម្លាំងសមត្ថកិច្ច​ មន្ទីរ​ អង្គភាពជំនាញ​ ក្រុង​ ស្រុក​ ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយជំនន់ទឹកភ្លៀង​ និងជិះទូកពិនិត្យមេីលស្ថានភាពទឹក​ នៅតាមបណ្តោយមាត់ព្រែកកំពង់បាយ ភូមិបឹងព្រះ ឃុំកំពង់គ្រែង ស្រុកទឹកឈូ និងក្រុងកំពត ចាប់ពីព្រឹក រហូតដល់ល្ងាចថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៩។
លោកអភិបាលខេត្ត រួមជាមួយក្រុមការងារបាននាំមកជាមួយនូវគ្រឿងឧបភោគ​ បរិភោគមួយចំនួនដេីម្បីចែកជូនដល់បងប្អូនរងគ្រោះ​ ដេីម្បីជួយសម្រួលនូវទុក្ខលំបាក​ ក្នុងគ្រាជួបគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនេះមានដូចជាមី ត្រីខ និងថវិកា៥០០,០០០៛។

លោកក៏បានផ្តាំផ្ញេីដល់បងប្អូនត្រូវបង្កេីនការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព​ ពិសេសរក្សានូវអនាម័យ​ ព្រោះគ្រោះទឹកជំនន់កេីតឡេីងតែងបង្ករអោយមានជាជំងឺអាសន្តរោគផ្សេងៗ​ ហេីយម្យ៉ាងទៀតត្រូវយកចិត្តទុកដាក់ចំពោះក្មេងតូចៗ​ មិនត្រូវបណ្តោយឲ្យលេងទឹក​ ឬនៅឆ្ងាយពីអាណាព្យាបាលឡេីយ៕

ដោយ៖ សហការី


ចែករំលែក៖