ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងប្រពន្ធសម្រេចចិត្តចងក សម្លាប់ខ្លួនលើដើមអំពិលបានសម្រេច

ចែករំលែក៖

ប៉ោយប៉ែត៖ បុរសម្នាក់ជាកម្មករសំណង់ ដាច់ចិត្តជិះម៉ូតូមកចង កសម្លាប់ខ្លួន ព្រោះតែខឹងប្រពន្ធធ្វើឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣៤នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលំ ក្រាលក្រួស (Z O A) ឋិតក្នុងភូមិទួលប្រាសាទ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សពរងគ្រោះមានឈ្មោះ រ៉ន គង់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិបាលិលេយ្យ១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមម្ដាយសពរងគ្រោះបញ្ជាក់ថា មុនកើតហេតុ កូនរបស់គាត់មានជម្លោះជាមួយប្រពន្ធ លុះនៅថ្ងៃកើតហេតុ វេលាម៉ោង៨និង១២នាទីព្រឹកថ្ងៃដដែល បានជិះម៉ូតូបាត់ចេញពីផ្ទះ ក្រោយពីមានពាក្យសំដីតូចធំជាមួយប្រពន្ធ ដោយមិនដឹងទៅណា លុះនៅម៉ោង១២និង១៤នាទីថ្ងៃដដែល ស្រាប់តែលេចដំណឹងថា កូនយកខ្សែចងគីប ចង កសម្លាប់ខ្លូននៅដើមអំពិលតែម្ដង ។

នៅកន្លែងកើតហេតុ គេឃើញមានសមត្ថកិច្ចធ្វើកោសល្យវិច័យ សន្និដ្ឋានថា សពរងគ្រោះចងកខ្លួនឯងពិតមែន ។ សពរងគ្រោះបន្ទាប់ពីសមត្ថកិច្ចពិនិត្យរួចរាល់ ប្រគល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រណៃណី ៕ នីមវណ្ណា


ចែករំលែក៖