ខេត្តកំពង់ធំ៖ ដោយមានការធូររលុងពីមន្រ្ដីជំនាញពេទ្យសត្វបណ្ដោយឲ្យមានការកាប់សត្វនៅតាមផ្ទះធ្វើឲ្យកើតរឿងចោរកម្មនេះ ក្រុមចោរ៣នាក់អស់លក្ខណ៍ ចាញ់ល្បិចព្រះរាជអាជ្ញាឲ្យចូលខ្លួនមកតុលាការដើម្បីដោះស្រាយ ចុងក្រោយសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ និង២០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្នុងបន្ទប់ព្រះរាជអាជ្ញា ក្រោយពីសាកសួររួច ចៅក្រមបានចេញដីកាឃុំខ្លួននៅពន្ធនាគារ ខេត្តកំពង់ធំតែម្តង ។
គួររំលឹកថា កាលពីថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៨ ចោរបានលួចក្របីចំនួនបីក្បាលនៅភូមិគោកងួន ឃំុ ត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ដែលមានម្ចាស់ ឈ្មោះ ហ៊នសុផល ភេទប្រុស អាយុ ៤២ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆេង សុខន អាយុ ៤២ ឆ្នាំ គឺចោរបានលួចក្របីចេញពីផ្ទះដោយសុវត្ថិភាព បន្ទាប់ពីធ្វើសកម្មភាពលួចក្របីអ្នកភូមិយកមកកាប់តាមផ្ទះ ក្រោយមកបានបែកការហើយជនសង្ស័យបានរត់គេចខ្លួនអស់រយះពេល១ឆ្នាំទើបឃាត់ខ្លួនបាន ។
តាមការបញ្ចាក់របស់ម្ចាស់ក្របីដែលបានបាត់នោះបានឲ្យដឹងថា ក្របីខ្លួនមានចំនួន ៣ ក្បាល មានមេធំ ១ ក្បាល មេក្រមំុ ១ក្បាល ឈ្មោលស្ទាវ ១ ក្បាល ក្រោយពីទទួលបានព័ត៌មានភ្លាមនគរបាលស្រុកបានចេញអន្តរាគមន៍ ជាបន្ទាន់ដោយចុះធ្វើការស្រាវជ្រាវនាំគ្នាតាមដានជើងក្របី ដែលចោរដឹកចេញពីផ្ទះទៅនោះ ហើយបានតាមរកឃើញ គេដឹកចូលទៅក្នុងផ្ទះ ឈ្មោះនុត សុធា ភេទប្រុសអាយុ ៤៣ ឆ្នាំ និងប្រពន្ធឈ្មោះ មឿន ផល្លី អាយុ ៣៨ ឆ្នាំរស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។
ការតាមដានជើងក្របីជាប់រហូតទើបដឹងថា ចូលផ្ទះណឹងហើយក៏ចូលតាមទៅពិនិត្យ ក្នុងផ្ទះទើបដឹងថា កន្លែងនោះជាទីតាំងធ្វើអាជីវកម្ម (អត្តឃាតគោក្របី) ឃើញពិតដូច្នោះសមត្ថកិច្ចបានសំុការអនុញ្ញាត្តពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តដើម្បីធ្វើការឆែកឆេរ ហើយបានរកឃើញវត្ថុតាងស្បែកក្របីចំនួន ៣ សាច់ក្របីដាក់ក្នុងបាវជាច្រើននិងគ្រឿងក្នុងដាក់ក្នុងធុងក្លាស្សេ និងខ្សែ ចងក្របី គឺពិតជាវត្ថុតាងដែលម្ចាស់ក្របី ស្គាល់ថា ជាសត្វពាហនៈ របស់ខ្លួនពិតប្រាកដមែនជាពិសេសស្បែកនិងចំណងក្របី ។
ទី១ឈ្មោះ មាស នាង ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កាប់គោក្របី សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ទី២ ឈ្មោះ នុត សុធា ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិប្រស្រែ ឃុំសំឡាញ់ ស្រុកអង្គជ័យ ខេត្តកំពត មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ទី ៣ ឈ្មោះ មឿន ផល្លី ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ លក់សាច់គោ ក្របី និងកាប់គោក្របី សាសនា ព្រះពុទ្ធ ទីកន្លែងកំណើត ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទីលំនៅបច្ចុប្បន្ន ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ។
សមត្ថកិច្ចជំនាញបាននិងកំពង់អនុវត្តនីតិវិធី សំុដីកាតាមចាប់ខ្លួនទាំងពីរនាក់ ប្តីប្រពន្ធឲ្យចូលខ្លួនមកទទួលទោសតាមច្បាប់ ដោយតាមប្រមាញ ស៊ីបអង្កេត រយះពេលមួយឆ្នាំទើបឃាតខ្លួនមកសួរនាំបាន ក្រោយសួរនាំ ចៅក្រមសម្រេចឃុំខ្លួននៅពន្ធនាគា ខេត្តកំពង់ធំនៅរសៀលថ្ងៃទី១២ខែ សីហា ឆ្នាំ២០១៩នេះ ៕ ប៊ុនរិទ្ធី