ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រារករឿងប្រពន្ធ និងជេរបញ្ចោម៉ែក្មេក ធ្វើឲ្យម្ដាយក្មេកទ្រាំពុំបានប្ដឹងសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ ដែលតែងតែវាយបំផ្លាញទ្រព្យសម្បត្ដិ បង្កររករឿងប្រពន្ធកូនខ្លួនឯងឥតល្ហែ ត្រូវបានម្ដាយក្មេងប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន បន្ទាប់បុរសសង្ស័យរូបនេះ ផឹកស៊ីស្រវឹង រករឿងប្រពន្ធ បំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ និងជេរបញ្ចោម៉ែក្មេកកប់ៗមាត់ ធ្វើឲ្យម្ដាយក្មេកទ្រាំពុំបាន ប្ដឹងសមត្ថកិច្ចឲ្យធ្វើការចាប់ខ្លួន ។ ករណីនេះ បានកើតឡើង នៅវេលាម៉ោង១៩ និង១០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឈឿន តាប់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកសិករ រីឯស្រ្ដីរងគ្រោះឈ្មោះ ង៉ូយ មឿន ភេទស្រី អាយុ៦៤ឆ្នាំ ។ ជនសង្ស័យ និងជនរងគ្រោះត្រូវជាកូនប្រសារ និងម៉ែក្មេក មានទីលំនៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្ដកណ្ដាល ។ ចំណែកវត្ថុតាងដកហូតបាន មានម៉ូតូ១គ្រឿង និងដែកកេះ ចំនួន១ ។

ប្រភពដដែលបន្ដថា កន្លងមក ជនសង្ស័យខាងលើនេះ តែងផឹកស្រាស្រវឹងបង្កររករឿងក្រុមគ្រួសារវាយដំប្រពន្ធខ្លួនឯង បណ្ដាលរងរបួសស្នាម និងវាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុង ដូចជាផ្ទះ ,ចាន ,ឆ្នាំង ,ពាងទឹក ,ធុងទឹកកក និង ,ម៉ូតូបែកខ្ទេចខ្ទីជាញឹកញាប់ ។ លុះមកដល់ថ្ងៃកើតហេតុ ជនសង្ស័យបានទិញស្រាយកមកផឹកម្នាក់ឯង នៅលើគ្រែក្រោមផ្ទះអស់ចំនួនកន្លះលីត្រ ខណៈនោះប្រពន្ធស្ដីបន្ទោសតិចតួច ពីរឿងបិទទ្វារផ្ទះ និងឲ្យម៉ូតូគេខ្ចី ភ្លាមនោះ ជនសង្សយ័ ក៏មានចិត្តខឹង បានទៅយកដែកកេះបង្ហូរសាំងដុតម៉ូតូ បណ្តាលឲ្យឆេះ ខណៈនោះ ប្អូនថ្លៃឃើញទាន់ ក៏ទៅយកទឹកចាក់ពន្លត់ទាន់ពេល តែទោះជាយ៉ាងក៏ជនសង្ស័យនៅតែមិនអស់ចិត្ដ បានឡើងទៅលើផ្ទះ ហើយជេរបញ្ចោប្រពន្ឋ និងម្តាយក្មេករហូតដល់ម៉ោង២២យប់ ទើបឈប់ ធ្វើម្ដាយក្មេកទ្រាំពុំបាន ព្រឹកឡើងវេលាម៉ោង៧ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក៏មកដាក់ពាក្យបណ្ដឹង បឹ្តងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសំបួរមាស ដើម្បីចាត់ការតាមច្បាប់ ។

ក្រោយពីបានទទួលពាក្យបណ្តឹងរួច សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ បានចុះទៅដល់កន្លែងកើតហេតុ ហើយបាននាំខ្លួនជនសង្សយ័ យកមកអធិការដ្ឋាននគរបាលស្រុក កសាងសំណុំរឿង ចាត់ការតាមនីតិធីច្បាប់ ៕ ស្អាងជ័យ


ចែករំលែក៖