ព័ត៌មានទាន់ហេតុការណ៍៖

ឲ្យម៉ូតូមិត្តភក្តិខ្ចីជិះទៅទិញសាច់ក្លែម យកទៅបញ្ចាំតំលៃ300$ បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ទើបតែស្គាល់គ្នាតាមរយះលេងហ្គេម និងតាម facebook បានប៉ុន្មានខែសោះ ក៏បបួលគ្នាផឹកស៊ីរួចឲ្យខ្ចីម៉ូតូទិញសាច់គោទឹកប្រហុក បែរជាយកទៅបញ្ចាំក្នុងតម្លៃ300$នៅឃ្លាំងរំសេវត្រូវជនរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ចយកទៅសួរនាំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៥នាទីយប់ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងនៅចំណុចផ្លូវចូលភោជនីដ្ឋានបុប្ផារាជធានីស្ថិត នៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

ជនរងគ្រោះឈ្មោះ និន គឹមហួរ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនទើបតែស្កាល់គ្នាជាមួយ និងមិត្តភក្តិម្នាក់ទៀត មានឈ្មោះ ឡេង វ៉ាល់ហួរ ភេទប្រុស អាយុ24ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ តាមរយះការលេងហ្គេមនៅអុីនធឺណេត និងលេង Facebook ទើបតែស្គាល់បានប៉ុន្មានខែពេលផឹកស៊ី បានឲ្យខ្ចីម៉ូតូម៉ាកហុងដាឌ្រីមសេ125 ពណ៌ខ្មៅស៊េរី2018 ពាក់ស្លាកលេខភ្នំពេញ 1HC-1431 យកទៅទិញគោដុតយកមកក្លែម តាំងពីម៉ោង6ល្ងាច រហូតដល់ម៉ោងកើតហេតុ បាត់ជាង១ម៉ោងកន្លះទៅ២ម៉ោង ទើបជនរងគ្រោះគាត់តេហៅម្តាយបង្កើតឲ្យជួយដើររក និងបងប្អូនរបស់ជនរងគ្រោះតេទៅគំរាមហៅជនសង្ស័យថា ប្រញ្ញាប់យកម៉ូតូឲ្យកូនគាត់វិញ បើសិនមិនយកឲ្យ នឹងតេទៅប្តឹងសមត្ថកិច្ច ជនសង្ស័យមានការភ័យ ទើបឲ្យជនរងគ្រោះមកជួបនៅឃ្លាំងរំសេវហើយជនសង្ស័យយកម៉ូតូបញ្ចាំដោយមិនបាច់ប្រើអត្តសញ្ញាណប័ណ្ណក្នុងតំលៃ300$រួចយកទៅលេងហ្គេមបាញ់ត្រី និងលស់ទូរស័ព្ទដៃចំនួន80$ហើយ ត្រូវបានសាច់ញ្ញាត្តិរបស់ជនរងគ្រោះឃាត់ខ្លួនយកទៅប្រគល់ទៅឲ្យសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ1 ដើម្បីចាត់ការទៅតាមច្បាប់ ។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បៅចាត់ការតាមច្បាប់ ៕ ធឿនព្រែកជ័យ


ចែករំលែក៖