ភ្នំពេញ៖ បុរស២នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នមកដល់ចំណុចផ្លូវបែកជាបួន មិនបន្ថយល្បឿនជ្រុលបុក រថយន្តម៉ាកឡិចស៊ីស 450H បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១និង០៨នាទី រំលងអធាត្រ ឈានចូលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ៦៣ កែងផ្លូវលេខ១៧៤ នៅចំណុចវត្តកោះ ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
តាមសាក្សីដែលឃើញហេតុការណ៍នៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌សពាក់ស្លាកលេខភ្នំពេញ 1HN-8999 តាមបណ្ដោយផ្លូវលេខ១៧៤ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកដល់ចំណុចកើតហេតុបានវ៉ាក់អើជាមួយរថយន្តមួយគ្រឿងម៉ាក LUCXUS450H ពាក់ស្លាកលេខនគរបាល 2-1518 បើកបរមកតាមបណ្ដោយផ្លូវលេខ៦៣ ក្នុងទិសដៅពីត្បូងទៅជើង លុះពេលដល់ចំណុចកើតហេតុដោយសារតែម៉ូតូ និងរថយន្តបើកក្នុងល្បឿនលឿនដូចគ្នាធ្វើឲ្យម៉ូតូPCXអកហ្សើចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុក និងរថយន្តឡិចស៊ីស450Hបណ្តាលឲ្យ ដួលរងរបួសធ្ងន់ទាំង២នាក់ម្នាក់បាក់ជើង និងម្នាក់ទៀតរងរបួសបែកក្បាលសន្លប់ស្តូកស្តឹងនៅ នឹងកន្លែងកើតហេតុ រីឯម៉ូតូPCXវិញ រងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ ចំណែកឯរថយន្តរងការខូចខាតកំពិតអស់មួយចំហៀងខាងឆ្វេងមុខក្រោយ និងបែកកញ្ចក់ខាងឆ្វេងផ្ទុះពោងការពារសុវត្ថិភាពភ្លាមៗនោះដែរ រថយន្តសង្គ្រោះរបស់គ្លីនិកឯកជនចំនួន 2 គ្រឿង បានមកដល់កន្លែងកើតហេតុមួយរថយន្តសង្គ្រោះរបស់ឯកជនហុងហាក់រីឯមួយទៀតគ្លីនិកឯកពន្លឺរស្មីដឹកយកជនរងគ្រោះយកទៅសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ