ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ផឹកស្រារួចដេកស្លាប់ក្នុងបន្ទប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ក្រោយពីផឹកស្រាបៀរជាមួយមិត្តភក្តិរួចបានទៅដេកក្នុងបន្ទប់ជួល ត្រូវបានមិត្តភក្តិប្រទះឃើញស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែសីហា​ ឆ្នាំ២០១៩​ នៅបន្ទប់ជួលលេខ​ N2 ភូមិត្រពាំងធ្នង់​ សង្កាត់សំរោងក្រោម​ ខណ្ឌពោធិ៍សែនជ័យ​ ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះអារះ​ សុធា​ ភេទប្រុស អាយុ៣៥ឆ្នាំ​ មុខរបរជាងជូសជុលរថយន្ត​ ស្នាក់នៅកន្លែងកើតហេតុ​ មានស្រុកកំណើតនៅភូមិព្រែកចង្ក្រាន់​ ឃុំល្វេ​ ស្រុកកោះសូទិន​ ខេត្តកំពង់ចាម។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុជនរងគ្រោះនិងមិត្តភក្តិផ្សេងទៀតបាននាំគ្នាផឹកស៊ីនៅកន្លែងធ្វើការ បន្ទាប់ពីផឹកចប់ ក៏បន្តមកផឹកនៅបន្ទប់ទៀត។

សាក្សីបានបន្តថា​ ក្រោយពីផឹកចប់ពួកគេបានសម្រាករហូតដល់ម៉ោង១៤រសៀល ថ្ងៃទី១៤ ខែសីហា​ មិត្តភក្តិ​ជនរងគ្រោះបានទៅធ្វើការបាត់ រហូតមកដល់ម៉ោង១៦ល្ងាចថ្ងៃដដែល ទើបមកវិញ ឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើកោសល្យវិច័យ និងបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង​ ទើបប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ សុខាសែនជ័យ​


ចែករំលែក៖