ខេត្តសៀមរាប៖ ជនជាតិកូរ៉េម្នាក់ជាប្រធាន ក្រុមហ៊ុនទេសចរណ៍ Hanwoori បានស្លាប់ដោយសារ ស្ទះសរសៃឈាម ចិញ្ចឹមបេះដូង នេះបើតាមការបានសន្និដ្ឋានថា របស់មន្រ្តីជំនាញបានពិនិត្យ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១២និង៥០នាទី ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ស្ថិតនៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ KIM BYOUNGHEE ភេទ ប្រុស កើតថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ១៩៧៤ ជនជាតិ កូរ៉េ កាន់លិខិតឆ្លងដែនលេខM៤៦៣៣០០៨៩ មុខរបរ ប្រធានក្រុមហ៊ុនទេសចរណ៍ Hanwoori ស្នាក់នៅផ្ទះជួលក្នុងបុរីអាក់ខេត្ត ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរកាលពីវេលាម៉ោង ០៩និង៣០នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ រហូតដល់វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះក៏បានស្លាប់តែម្ដង។
សាកសពត្រូវបានរក្សាទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យអន្តរជាតិរ៉ូយ៉ាល់អង្គរ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត ៕ ប៊ុនរិទ្ធី