ព័ត៌មានទាន់ហេតុការណ៍៖

ឃើញគេចំហរទ្វារ ចូលលួចលុយចាយអស់ ស្អែកឡើងជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យម្នាក់បានធ្វសកម្មភាពចូលលួចលុយរបស់នារីម្នាក់ ខណៈជនរងគ្រោះរវល់បោកខោអាវដោយចំហរទ្វារកាលពីថ្ងៃទី១៥​ ខែសីហា​ ឆ្នាំ២០១៩​ ចំណុចបន្ទប់ជួល លេខ១៦ ផ្ទះលេខ១៦ ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ បានលុយហើយយកទៅចាយអស់លុះវេលាម៉ោង៦និង៤៥នាទីកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩​ ទើបនគរបាលចាប់ខ្លួន ។

ជនសង្ស័យឈ្មោះ ញិល សុខ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបន្ទប់ជួល ក្នុងបុរីពភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះ ខាត់ វិត ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួល ក្នុងបុរីពភពថ្មី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ​ នៅថ្ងៃទី១៥ខែសីហា​ ជនរងគ្រោះបានចូលគក់ខោអាវក្នុងបន្ទប់ទឹកដោយមិនបានបិទទ្វារដាក់កន្លឹះទេ ស្របពេលជនសង្ស័យបានដើរឆ្លងកាត់ទីនោះឃើញមានឱកាសល្អ ក៏លបចូលលួចកាបូបដៃលូកយកលុយចំនួន៣៨០.០០០រៀលនិងគ្រឿងអលង្ការពីកាបូបអស់រួចទុកកាបូបវិញហើយគេចខ្លួនបាត់ ។

សាក្សីបន្តថា​ លុះពេលដែលជនរងគ្រោះដឹងថា បាត់ ទើបរាយការណ៍ប្រាប់សន្តិសុខដែលយាមនៅក្បែរនោះហើយសន្តិសុខរាយការណ៍បន្តទៅសមត្ថកិច្ចទើបថ្ងៃទី១៦ ខែសីហា​ ចុះឃាត់មុខសញ្ញាបានតែម្តង ។

សម្ភារបាត់បង់៖ លុយចំនួន៣៨០.០០០រៀល និង ចិញ្ចៀនមួយវង់ តំលៃ ១៣៥ដុល្លារ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ​


ចែករំលែក៖