ព័ត៌មានទាន់ហេតុការណ៍៖

បញ្ហាកាស្មៀ​រ ឥណ្ឌាមិនចង់ឲ្យអន្តរជាតិចូលរួម​ក្នុងការដោះស្រាយនោះឡើយ

ចែករំលែក៖

កាស្មៀរជាតំបន់ស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ឥណ្ឌា ដូច្នេះទីក្រុងញូវដេលី មានសិទ្ធិគ្រប់គ្រាន់នៅក្នុងការ​ ដោះស្រាយវិបត្តិក្នុងតំបន់កាស្មៀរ។​ នៅពេលនេះដែរ អគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅអង្គការសហប្រជាជាតិ លោក​ Syed Akbaruddin ​កាលពីថ្ងៃទី​១៦ ខែសីហា បានថ្កោលទោស ដល់ការជ្រៀតជ្រែក ពីសហគមន៍អន្តរជាតិ​ទៅលើតំបន់កាស្មៀរ របស់ឥណ្ឌា។

ការប្រកាសរបស់លោក Syed Akbaruddin ក្រោយពេលដែល​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​កោះប្រជុំស្តីពីវិបត្តិនៅតំបន់កាស្មៀរ​តាមសំណើរបស់ប៉ាគីស្ថាន ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងញូវយ៉ក អគ្គរដ្ឋទូតអាមេរិក បញ្ជាក់ថា​«​យើង មិនត្រូវការ​សហគមន៍អន្តរជាតិចូលរួមនោះឡើយ យើងអាចគ្រប់គ្រង​ជីវភាពរស់នៅរបស់យើងបាន។

នៅថ្ងៃទី​១៦ ខែសីហា កន្លងមក ប្រធានាធិបតីអាមេរិក ដូណាលត្រាំ ស្នើដល់ ប៉ាគីស្ថាន និងឥណ្ឌា​រក្សាការ​អត់ធ្មត់​ បញ្ជសសង្គ្រាមកើតឡើង​ អាចក្លាយទៅជាសង្គ្រាមទ្រង់ទ្រាយធំ ។ ឥណ្ឌានឹងប៉ាគីស្ថាន ចាំបាច់ត្រូវតែអង្គុយពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ​។

ចំណែកនៅក្នុងតំបន់កាស្មៀរវិញ​កម្លាំងទាហានប្រទេសទាំងពីរក៏បានប៉ះទង្គិចគ្នា បណ្តាលឲ្យមានទាហានស្លាប់ជាច្រើននាក់ កាលពីថ្ងៃទី​១៦ខែសីហា ​បានបង្កក្តីបារម្ភកាន់តែខ្លាំងថែមទៀត​។

ការលើកឡើងរបស់​អគ្គរដ្ឋទូតឥណ្ឌា​ក្រោយពេល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ​​ បានកោះប្រជុំជាបន្ទាន់ នៅថ្ងៃទី​១៦ ខែសីហា​ ឆ្នាំ​២០១៩នេះ ​​តាមសំណើរបស់ចិន និងប៉ាគីស្ថាន ​ស្តីអំពីការសម្រេចចិត្តរបស់ឥណ្ឌា ដកសិទ្ធិគ្រប់គ្រងស្វ័យភាព នៅក្នុងតំបន់​កាស្មៀរ។

តំបន់កាស្មៀរ ដែលស្ថិតនៅតាមបណ្តោយភ្នំហិមព្វាន (Himalaya) ​គឺជាចំណុចវិវាទយ៉ាងខ្លាំង រវាងរដ្ឋាភិបាលឥណ្ឌា ​និងប៉ាគីស្ថាន។ ប្រទេសទាំង២នាក់នេះ សុទ្ធតែមានអាវុធមហាប្រល័យលោក (បរមាណូ) ដូចគ្នា ។ ដូច្នេះសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ពិតជាពិបាកធ្វើសកម្មភាពខ្លាំងណាស់ ​ដោយសារសមាជិកអចិន្ត្រៃចំនួន​៥ ហើយមាន​៤​ប្រទេស គាំទ្រដល់សកម្មភាពរបស់ឥណ្ឌា។ ដោយឡែករដ្ឋាភិបាលចិនតែម្នាក់ឯងប៉ុណ្ណោះ នៅតែបន្ដគាំទ្រ​ប៉ាគីស្ថាន។

កាលពីថ្ងៃទី​៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាលឥណ្ឌាបានប្រកាស ដកហូតសិទ្ធគ្រប់គ្រងស្វ័យភាព នៅក្នុងតំបន់កាស្មៀ ហើយប្រកាសដាក់តំបន់នោះ ស្ថិតក្នុងគ្រាអាសន្ន​​។ ក្រៅពីនេះគ្រប់បណ្ដាញទំនាក់ទំនង​សេវាកម្មអ៊ិនធឺណេតនានា ត្រូវបានកាត់ផ្តាច់​។

ស្របពេលរដ្ឋាភិបាលឥណ្ឌា និងប៉ាគីស្ថាន កំពុងតែតានតឹងដាក់គ្នាយ់ាខ្លាំងនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​ Antonio Guterres ​បានអំពាវនាវដល់រដ្ឋាភិបាល នៃប្រទេសទាំង២ រក្សានូវការអត់ធ្មត់ បញ្ចៀសរាល់ការប៉ះទង្គិចគ្នា ដោយអាវុធ​។

ពាក់ព័ន្ធនឹងការដកសិទ្ធិគ្រប់គ្រងស្វ័យភាព​​ រដ្ឋាភិបាលឥណ្ឌា ចាត់ទុកថ្ងៃទី​១៥ ជាថ្ងៃដែលដកសិទ្ធិតំបន់កាស្មៀ ជាថ្ងៃ បុណ្យឯករាជជាតិរបស់ឥណ្ឌា។ ពីរដ្ឋធានីញូដេលី លោកនាយករដ្ឋមន្ត្រី ណារិន្ទ្រ ម៉ូឌី បានថ្លែងសន្ទរកថា ដោយបានផ្តោតសំខាន់ ទៅលើផែនការនយោបាយរបស់លោក នៅឯតំបន់កាស្មៀរ។ នៅក្នុងសន្ទរកថានោះ លោកនាយករដ្ឋមន្ត្រីហិណ្ឌូជាតិនិយមរូបនេះ បានលើកឡើងថា ការសម្រេច​លប់ចោលនូវ​ស្វ័យភាព របស់តំបន់កាស្មៀរឥណ្ឌា គឺជាការសម្រេចដ៏ក្លាហាន ដែលពុំមាន​មេដឹកនាំឥណ្ឌាណាធ្វើទេពីមុនមក។ លោកថា ដល់ពេលហើយដែលអំណាចរដ្ឋឥណ្ឌា ត្រូវចាត់វិធានការ អភិវឌ្ឍន៍តំបន់នេះ ដោយផ្ទាល់ដៃ។

ពីវិមានក្រហម រដ្ឋធានីញូដេលី លោកនាយករដ្ឋមន្ត្រី ណារិន្ទ្រ ម៉ូឌី​ បានលើកឡើងអំពីជោគជ័យនៃផែនការនយោបាយរបស់លោក សម្រាប់តំបន់កាស្មៀរ ដើម្បី​ជាការអបអរ ដល់ទិវាឯករាជជាតិឥណ្ឌា។ លោក ណារិន្ទ្រ ម៉ូឌី បានថ្លែងថា ការដកចេញនូវ​ស្វ័យភាពតំបន់កាស្មៀរ ដែលមានចែងក្នុងមាត្រា ៣៧០ នៃរដ្ឋធម្មនុញ្ញនោះ គឺជាការសម្រេចចិត្តដ៏ក្លាហាន និងដំបូងគេបង្អស់។ លោកថា វាដល់ពេលហើយ ដែលត្រូវមានគំនិតថ្មី ផែនការថ្មី ដើម្បីរំដោះតំបន់នេះ ចេញពីភាពហែកហួរនយោបាយ និងយោធាមិនចេះចប់។

លោកណារិន្ទ្រ ម៉ូឌីបន្តថា ជាច្រើនទសវត្សមកហើយ ដែល​ការស៊ុំគ្រលំគ្នា រវាងមេដឹកនាំនៃតំបន់កាស្មៀរនេះ បានបង្កឲ្យមាន​អំពើពុករលួយ បក្សពួកនិយម និងអំពើអយុត្តិធម៌សង្គម ដល់ប្រជាជន។ ចាប់ពីពេលនេះទៅ សេចក្តីសង្ឃឹម ការសុបិនចង់បានការអភិវឌ្ឍន៍រីកចំរើន របស់ប្រជាជនតំបន់នេះ នឹងលេចរូបរាងឡើង។

សូមបញ្ជាក់ថា សភាទាំង២របស់ឥណ្ឌា បានបោះឆ្នោតយល់ព្រមចំពោះការលប់ចោលមាត្រា៣៧នៃរដ្ឋធម្មនុញ្ញឥណ្ឌានេះ។ ទន្ទឹមគ្នានេះដែរ រដ្ឋាភិបាលឥណ្ឌា បានដាក់ស្នើច្បាប់មួយទៀត ទៅកាន់សភា ដើម្បីបំបែករដ្ឋ Jammu-Cachemire ជាពីរ។​ ផ្នែកខាងកើត ដែលជាតំបន់ Ladakh ហើយសំបូរអ្នកកាន់សាសនាព្រះពុទ្ធរស់នៅ នឹងត្រូវផ្តាច់ចេញ ជារដ្ឋមួយដោយឡែក។ ចំណែក ដែនដី Jammu-Cachemire ដែលនៅសល់ ហើយដែលមួយផ្នែកខាងលិចមានអ្នកកាន់សាសនាអ៊ីស្លាម និងមួយផ្នែកខាងកើត​មានអ្នកកាន់សាសនាហិណ្ឌូនោះ និងបាត់បត់លក្ខខន្តិកៈជារដ្ឋសហព័ន្ធ។ តំបន់នេះ នឹងក្លាយជាដែនដី​នៃសហភាព​ ដែលមានន័យថា នឹងត្រូវស្ថិតក្រោមចំណុះដោយផ្ទាល់ ពីរដ្ឋាភិបាលក្រុងញូដេលី។

លោកនាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានប្រកាសថា ចាប់ពីពេលនេះទៅ ឥណ្ឌានឹងមាន អគ្គមេបញ្ជាការកងទ័ពលើផ្ទៃប្រទេស ដើម្បីធ្វើ​ជាមនុស្សស្នូលកណ្តាល គ្រប់គ្រងទាំងកងទ័ពជើងទឹក ជើងគោក និងផ្លូវអាកាស។

ដោយឡែក លោក Imran Khan នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន បានថ្លែងកាលពីថ្ងៃពុធថា ប៉ាគីស្ថាន បានស៊ើបដឹងយ៉ាងច្បាស់ ថាកងទ័ព​ឥណ្ឌាមានបំណងធ្វើអ្វីម្យ៉ាង នៅក្នុងតំបន់​កាស្មៀរ​ប៉ាគីស្ថាន។ លោកនាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន អះអាងថា កងទ័ពប៉ាគីស្ថាន ត្រៀមខ្លួនជានិច្ចដើម្បីទប់ទល់រាល់ ការឈ្លានពាន​របស់ឥណ្ឌា មកលើតំបន់កាស្មៀររបស់បាគីស្ថាន៕


ចែករំលែក៖