ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់សុំមេជាងទៅលេងផ្ទះបងប្អូន ត្រឡប់មកវិញខ្យល់គរស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរស​ម្នាក់​កើត​ជំងឺ​ខ្យល់គ​រ បណ្តាល​ឲ្យ​ស្លាប់ កាលពី​វេលា​ម៉ោង​ប្រមាណ​១៤​និង​០០​នាទី ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​២០១១ ក្នុង​ការដ្ឋាន​សំណង់ ភូមិ​ជ្រេស សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​ឈ្មោះ ចាន់ ភីរុន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​បច្ចុប្បន្ន ក្នុង​ការដ្ឋាន​សំណង់ ផ្លូវ​២០១១ ភូមិ​ជ្រេស សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ប្រាប់​មេជាង​សំណង់​ថា​ទៅលេង​ផ្ទះ​បងប្អូន រួច​ក៏​ជិះ​ម៉ូតូ​ចេញទៅ​បាត់ ។ ពេល​ត្រឡប់មកវិញ​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​(​ដួល​ម៉ូតូ​) ពេលនោះ​បង​ប្អួ​ន​ក៏បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខភាព​គោក​រកា ។ លុះដល់​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៤ និង​០០​នាទី ជនរងគ្រោះ​បាន​អង្គុយ​ហូបបាយ​ជាមួយ​គ្រួសារ​រួចហើយ ក៏បាន​ប្រាប់​ប្រពន្ធ​ថា ខ្លួន​ចូលទៅ​ដេក​ហើយ ក្នុង​ទឹកមុខ​ស្លេកស្លាំង ។ ដោយមាន​សភាព​មិន​ស្រួល ក៏បាន​នាំយកមក​មណ្ឌល​សុខភាព​សង្កាត់​គោក​រកា ពេលទៅដល់​គ្រូពេទ្យ​បាន​ប្រាប់ថា ជនរងគ្រោះ​បាន​គាំងបេះដូង​(​ខ្យល់គ​)​ស្លាប់បាត់​ហើយ​។​

​តាម​ការពិនិត្យ​របស់​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​គាំងបេះដូង​(​ខ្យល់គរ​) ពិតប្រាកដ​មែន និង​បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ធឿនព្រែកជ័យ


ចែករំលែក៖