ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានអញ្ជើញបើកហឹបវិញ្ញាសា នៅក្នុងមណ្ឌលប្រឡង វិទ្យាល័យព្រះស៊ីសុវត្ថិ សម្រាប់ព្រឹកថ្ងៃទី១ នៃដំណើរការសំណេរ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ។
ទន្ទឹមនេះ បេក្ខជនមួយចំនួនក៏កំពុងមានបញ្ហាសុខភាពផងដែរ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងពេលនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល ដោយការទទួលបានជំនួយសង្គ្រោះបឋម ពីក្រុមគ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើរសំណេរក្រោយពីបានទទួលការព្យាបាល ។
នេះបើតាមចេញផ្សាយរបស់ក្រសួងអប់រំ យុវជន និង កីឡា ៕ ចេស្តា