ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំយុវជន និងកីឡា និង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួម បើកហឹបវិញ្ញាសាដោយផ្ទាល់ នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ព្រះស៊ីសុវត្ថិ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ចាប់ផ្ដើមនៅថ្ងៃទី៤រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៩ សីហា ២០១៩ ។
បេក្ខជនបានចូលក្នុងមណ្ឌលប្រឡងទាំងអស់គ្រប់រាជធានី ខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈមេប្រយោគ អាជ្ញាធរមានសមត្ថកិច្ច នៅព្រឹកថ្ងៃទី១ នៃដំណើរការសំណេរប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ១៩ សីហា ២០១៩ ។
ចំពោះដំណើរការសំណេរនាព្រឹកនេះ មាន២ មុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (ប្រវត្តិវិទ្យា និងជីវវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (ផែនដី និងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា) ។
លោក ហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖សម្រាប់សិស្សត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលនេះ បេក្ខជន និងមន្ត្រីគ្រប់គ្រងការប្រឡងត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវបទប្បញ្ញត្តិទាំងឡាយដែលក្រសួងបានកំណត់ធ្វើយ៉ាងណាឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ និងត្រឹមត្រូវ និងមានគុណភាពបើចេះត្រូវតែជាប់ខ្លួនទីពឹងខ្លួនបើគ្មានចំណេះមិនរៀនគឺមិនទទួលបានលទ្ធផលឡើយ ។
លោកហង់ជួន ណារ៉ុន បានបញ្ជាក់ថា៖ លោកសូមអំ ពាវនាវទៅកាន់បេក្ខជនប្រឡង ទាំងអស់ត្រូវខិតខំឆ្លើយចំនួនឲ្យបាន ត្រឺមត្រូវ និងខិតខំធ្វើសំណេឲ្យបានគ្រប់វិញ្ញាសារ ជាពិសេស ត្រូវគោរពប្រកាន់ខ្ជាប់នូវបញ្ញត្តិដែលក្រសួងបានកំណត់ឲ្យ ។ ទន្ទឹមនឹងនេះដែរ លោកគ្រូអនុរក្សត្រូវគ្រប់គ្រងការប្រឡង ត្រូវប្រកាន់ភ្ជាប់ អនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អប្រសើរសម្រេចឲ្យបានជោគជ័យនូវការប្រឡងនេះ ។
លោករដ្ឋមន្ត្រី សូមឲ្យប្អូនៗទាំងអស់គ្នាគោរពទៅតាមបទប្បញ្ញត្ដិរបស់ក្រសួង ។ លោកគ្រូអ្នកគ្រូដែលជាបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ប្រធានមណ្ឌលអនុគណៈកម្មាធិការផ្សេងៗជាពិសេស សូមឲ្យអប្បមាទទាំងអស់ និងជំនួយការអប្បមាទទាំងអស់ និងអនុរក្សទាំងអស់ ត្រូវបំពេញការងារទៅតាមកម្រងភារកិច្ចរៀងៗខ្លួនដើម្បីធានាឲ្យបានថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដំណើរការទៅដោយរលូនប្រកបដោយជោគជ័យហើយ និងឲ្យយើងអាចរក្សាបាននូវសមទ្ធិផលដែលក្រសួងអប់រំយុវជន និងកីឡាសម្រេចបានក្នុងរយៈពេល៥ឆ្នាំនេះ ។ លោករដ្ឋមន្ត្រីហង់ជួនណារ៉ុនក៏បានជូនពរឲ្យបេក្ខជនដែលត្រូវប្រឡងនៅថ្ងៃនេះទាំងអស់ត្រូវទទួលបាននូវជោគជ័យគ្រប់ៗគ្នាផងដែរ ៕ សំរិត