ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់ទូរស័ព្ទ​ដៃជីឃាង ត្រូវបានជនសង្ស័យកាត់ដំបូលលួចទូរស័ព្ទអស់៧០គ្រឿង ព្រឹកឡើងទើបដឹង

ចែករំលែក៖

ភ្នំពេញ​៖​ ហាងលក់ទូរស័ព្ទ​ដៃស៊េរីទំនើប យីហោ ជីឃាង​ ដែលមានទីតាំងនៅ​ ផ្ទះលេខ ៧M ផ្លូវចោមចៅ​ ភូមិចោមចៅ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ត្រូវបានជនសង្ស័យគាស់ដំបូលផ្ទះចូលលួចទូរស័ព្ទដៃអស់ចំនួន៧០គ្រឿង​ ហើយគេចខ្លួនបាត់អស់លុះវេលាម៉ោង៧ព្រឹកថ្ងៃទី១៩​ ខែសីហា ​ឆ្នាំ២០១៩​ ទើបដឹងថា ចោរលួចឆោឡោឡើង ។

ម្ចាស់ផ្ទះឈ្មោះជី​ ឃាង​ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទស្នាក់នៅកន្លែងកើតហេតុខាងលើ ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា​ មុនពេលកើតហេតុនៅល្ងាចថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០១៩​ រូបគាត់ និងក្រុមគ្រួសារបានរៀបចំឥវ៉ាន់ទុកដាក់ រួចក៏ឡើងដេកជាន់លើអស់លុះព្រឹកឡើង ក៏ចុះមករៀបចំឥវ៉ាន់វិញ ស្រាប់តែឃើញទ្វារទូដាក់ទូរស័ព្ទចំហរ និងបាត់អស់ចំនួន៧០គ្រឿង ទើបប្តឹងនគរបាលអោយជួយស្រាវជ្រាវតាមចាប់ជនសង្ស័យផ្តន្ទាទោសតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖