ព័ត៌មានទាន់ហេតុការណ៍៖

គរុសិស្សម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លើកុដិព្រះសង្ឃ សង្ស័យខ្យល់គរ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ក្នុងវត្តព្រៃឆ្លាក់ ខណៈមានគរុសិស្សម្នាក់ដេកស្លាប់នៅក្នុងបន្ទប់លើកុដព្រះសង្ឃសង្ស័យខ្យល់គរ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៧ព្រឹក ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងវត្តព្រៃឆ្លាក់ ភូមិ​ព្រៃ​ឆ្លាក់ សង្កាត់​ព្រៃ​ឆ្លាក់ ក្រុង​ស្វាយ​រៀង ។

បើ​តាម​សមត្ថកិច្ច​នគរបាលក្រុងស្វាយរៀងបាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ គង់ និ​វ​ឌ្ឍ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តា​ភរ ឃុំ​ច​ន្ត្រី ស្រុក​រមាស​ហែក មុខរបរ​ជា​គរុ​សិស្ស​ថ្នាក់​ទី​១២+២A1 ឆ្នាំ​ទី​១ ជំនាន់​ទី​៣៧ នៃ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្តស្វាយរៀង ។

បើ​តាម​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រៃ​ឆ្លាក់​បាន​មាន​ថេរ​ដិ​កា​ថា ជន​រង​គ្រោះ​ឈ្មោះ គង់ និ​វ​ឌ្ឍ បាន​មក​ស្នាក់​នៅ​ក្នុង​វត្ត​ព្រៃ​ឆ្លាក់​នេះ​រយៈពេល​១​ឆ្នាំ​មក​ហើយ ដើម្បី​រៀនសូត្រ​នៅ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្ត ហើយ​នៅ​យប់​កើតហេតុ​ពេល​ត្រឡប់​មក​ពី​ធ្វើការ​វិញ​ម៉ោង​ប្រមាណ​ជា​១០​យប់ បាន​ចូល​ដេក​ជាមួយ​ព្រះសង្ឃ​កូន​នេន​តូច​ៗ និង​កូនសេកលោក​មាន​គ្នា​៥​នាក់ លុះ​ព្រឹក​ឡើង​ម៉ោង​ជិត​៧​ព្រឹក ព្រះសង្ឃ​សាមណេ​បាន​តើន​ឡើង ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ជាមួយ​ស្លាប់​ក៏​នាំ​គ្នា​ឆោឡោ និង​ពិត​ព្រះ​គ្រូ​ចៅអធិការ​តែ​ម្តង ។

សពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យនៅស្រុកកំណើតផងដែរ ៕ យឹម សុថាន


ចែករំលែក៖