ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ទទួលទេយ្យទានពីចៅអធិការវត្តប្រាសាទ ដើម្បីយកទៅជួយសកម្មភាព មនុស្សធម៌ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ចៅអធិការវត្ដប្រាសាទផ្ដល់ ទេយ្យទាន មានសម្ភារៈ និងថវិកា បើគិតជាទឹកប្រាក់ប្រមា ណ ៣៨លានរៀល ផ្ដល់ជូន សាខាកាកបាទ ក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌ នៅក្នុងរាជធានីភ្នំពេញ ឲ្យចំគោលដៅ ។ ដោយមានការចូលរួមពីលោក
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រ ធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និង ព្រះចៅអធិការវត្ដប្រាសាទ សោម ស៊ីម ព្រះអនុគុណខណ្ឌព្រែកព្នៅ ។ ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ៨រោច ខែស្រាពណ៍ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៣ខែ សីហាឆ្នាំ២០១៩នេះ នៅក្នុងបរិវេណវត្តប្រាសាទភូមិធំជើងសង្កាត់ពញាពន់ខណ្ឌព្រែកព្នៅ ។

អំណោយដែលត្រូវប្រគល់ជូននេះរួមមាន៖ ទី១,អង្ករ៤តោនចំនួន៨០បាវស្មើ៧,២០០,០០០ រៀល។ទី ២,ទឹកសុទ្ធ១០០កេស ស្មើ ១,៣៦០,000 រៀល។ ទី៣,ទឹកក្រូច៩០ កេសស្មើ ៣,០៦០,000 រៀល។ទី៤,ទឹកត្រី៧៥យួរស្មើ៧១២,៥០០រៀល។ ៥ទឹកស៊ីអីវ ៨០យួរស្មើ៧៦០,000 រៀល។ ទី៦,ទឹកដោះគោ ២៤០កំប៉ុងស្មើ៦០០,000 រៀល។ទី៧,ត្រីខ៥៣០កំប៉ុងស្មើ ១,៣២៥,000 រៀល។ទី៨,មី១៦០កេសស្មើ២,៥៦០,000 រៀល។៩ប្រេងឆា៧ធុងស្មើ៤២០,000 រៀល។ ១០ស្ករស ១៥០គីឡូក្រាមស្មើ៣០០,000 រៀល។ ១១សម្ភារៈប្រើប្រាស់ផ្ទះបាយ៧ ប្រដាប់ ៧ ប្រដាប់ស្មើ៧ ឈុតស្មើ១,៩៦០,000 រៀល។ ទី១២, បច្ច័យ ១៨,០០០,០០០រៀល។ សរុបជាទឹកប្រាក់ចំនួន ៣៨,២៥៧,៥០០ រៀល។

លោកឃួង ស្រេង ក្នុងក្នុងឱកាសនោះ បានថ្លែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅជូនចំពោះព្រះឧត្តមធម្មសោមស៊ីមដែលបានបរិច្ចាគនូវទេយ្យទានមួយចំនួនធំនេះជូនមកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីយកទៅបម្រើក្នុងសកម្មភាពមនុស្សធម៌នៅក្នុងរាជធានីភ្នំពេញ។ ក្នុងនាមកាកបាទ ក្រហមរាជធានីភ្នំពេញ លោកនឹងយកទេយ្យទានទាំងនេះទៅធ្វើសកម្មភាពឱ្យចំគោលដៅគ្រឹះរបស់កាកបាទក្រហមកម្ពុជាតមតាមការណែនាំរបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាពិសេសយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបការលំបាកក្រីក្រចាស់ជរានិងក្រុមគ្រួសារមានផ្ទុករោគអេដស៏ជាដើម។

ព្រះឧត្តមធម្មសោម ស៊ីម ក្នុងឱកាសនោះ បានមានសង្ឃដីកាថ្លែងនូវអំណរអរគុណចំពោះសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនដែលសម្តេចតែងតែយកចិត្តទុកដាក់ជួយដល់ប្រជាពល រដ្ឋរងគ្រោះងាយរងគ្រោះប្រជាពលរដ្ឋក្រីក្រជួបការលំបាកដោយជានិច្ចជាកាលសម្ដេចតែងតែជួយដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារការអត់បាយនោះទេ។ ក្នុងនោះដែរព្រះឧត្តមធម្មសោមស៊ីមក៏បានថ្លែងការដឹងគុណចំពោះអាជ្ញាធររាជធានីភ្នំពេញពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានយកចិត្តទុកដាក់ដោយបានកសាងផ្លូវចូលវត្តមួយខ្សែដើម្បីសម្រួលពុទ្ធបរិស័ ទ និងព្រះសង្ឃបាននិមន្តនិងធ្វើដំណើរបានស្រួល ៕ សំរិត


ចែករំលែក៖