ព័ត៌មានទាន់ហេតុការណ៍៖

ម្នាក់រងរបួសដោយដើមក្រសាំងដួលសង្កត់ម្នាក់ទៀតស្លាប់ដោយគោយន្តកន្ត្រៃដួលសង្កត់លើ

ចែករំលែក៖

ខេត្តកំពង់ធំ: មានឧបទ្ទវហេតុ២ក្នុងថ្ងៃតែមួយនៅខេត្តកំពង់ធំ ដោយទី១ដើមក្រសាំងសង្កត់លើនៅស្រុកកំពង់ស្វាយ របួសធ្ងន់បុរសម្នាក់ និងទី២ គោយន្តកន្រ្តៃសង្កត់លើបណ្តាលឲ្យបុរសម្នាក់ស្លាប់ នៅស្រុកសន្ទុក ។

ប្រភពពីមន្រ្តីនគរបាលខេត្តកំពងធំ បានឲ្យដឹងថា ករណីទី១ កើតឡើងនៅវេលាម៉ោង៥ និង៣៥នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ខណៈមានភ្លៀងលាយឡំខ្យល់កន្រ្តាក់ បណ្តាលឲ្យរលំដើមក្រសាំងសង្កត់បុរសម្នាក់របួសធ្ងន់ ស្ថិតនៅចំណុចរោងតាវ៉ាត់ ភូមិមង្គលស្លា ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ហើយត្រូវក្រុមគ្រួសារ ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកកំពង់ធំភ្លាមៗ ។ ជនរងគ្រោះឈ្មោះ ភន មឿន ភេទប្រុស អាយុ ៥១ឆ្នាំ រស់នៅភូមិកប់ថ្លុក ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ(របួសធ្ងន់) ខណៈជនរងគ្រោះកំពុងបើកគោយន្តកន្រ្តៃមកដល់ចំណុចក្រោមដើមក្រសាំងស្រាប់តែមានខ្យល់បោកបក់ខ្លាំង បណ្តាលឲ្យរលំសង្កត់លើតែម្តង ។

ប្រភពដដែលបានឲ្យដឹងទៀតថា ករណី២គោយន្តកន្រ្តៃធ្លាក់សង្កត់លើបុរសម្នាក់ស្លាប់មៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃដដែល ស្ថិតនៅភូមិសាស្រ្តអូរធំ ភូមិបឹង ឃុំបឹងល្វា ស្រុកសន្ទុក ។ ជនរងគ្រោះឈ្មោះ ឃុន វ៉ាន់ទីន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោសែនជ័យ ក្រុងភ្នំពេញ។ តាមការឲ្យដឹងពីអ្នកភូមិ បាននិយាយថា មុនពេលកើតហេតុជនរងគ្រោះកំពុងជួសជុលគោយន្តកន្រ្តៃរួចដូយឡើងលើ មិនដឹងរឿងអីស្រាប់តែភ្លាត់ដូយធ្លាក់គោយន្តសង្កត់លើស្លាប់តែម្តង។

ក្រោយកើតហេតុសពជនរងគ្រោះទាំងពីរនាក់ត្រូវបានសមត្ថកិច្ចធ្វើកោសល្យវិច័យរួចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ សហការី


ចែករំលែក៖