ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបើកបុកក្បាលនាគចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់បើករថយន្តមួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហើយរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគ ពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចក្តាន់ពីរ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរស២នាក់ បើករថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AK-5396 បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចក្នុងសភាពស្រវឹងស្រា បើកបរយ៉ាងលឿន ពេលបើកមកដល់ចំណុចកើតហេតុ ទំនងជាងោកមួយភាំង ទើបរេចង្កូតជ្រុលទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យខូចអស់មួយកង់ រងការខូចខាតរថយន្តអស់មួយចំហៀងខាងមុខផ្នែកខាងឆ្វេងបែកកង់ទៅមុខលែងរួច ភ្លាមៗនោះដែរម្ចាស់រថយន្តបង្កបានទុករថយន្តចោលហើយនាំគ្នាឡើងជិះម៉ូតូកង់បីគេចខ្លួនបាត់ស្រមោលតែម្តង ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ធឿនព្រែកជ័យ


ចែករំលែក៖