ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តភ្លើងក្បាលអាគុយ ឆេះរថយន្តមួយគ្រឿងក្នុងស្ថានីយចាក់ប្រេងឥន្ធនៈ

ចែករំលែក៖

ខេត្តកណ្តាល៖​ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃ អង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចភូមិព្រែកយាយហ៊ិន១ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល មានករណីអគ្គិភ័យឆាប់ឆេះរថយន្តមួយ

គ្រឿងម៉ាកម៉ុងហ្គោពណ៌សខៀវជា ប្រភេទស៊ីទែន ដឹកប្រេងពាក់ស្លាកលេខ ញ១៧៧៨ ភ.ព២ ម្ចាស់រថយន្តឈ្មោះហាក់ ហុង ភេទប្រុសអាយុ៦៨ឆ្នាំ មុខរបរលក់ប្រេង រស់នៅភូមិឃុំកើតហេតុ ដោយសារទុសេ្សក្បាលអាគុយ ។

សមត្ថកិច្ចមូលដ្ឋានអះអាងករណីនេះបណ្តាលឲ្យឆេះខូចខាតរថយន្តដឹកប្រេង ១ គ្រឿង ពេលចូលទៅចាក់ប្រេងក្នុងស្ថានីយប្រេងឥន្ធនៈមួយកន្លែង។

តាមសមត្ថកិច្ចដដែលបានឲ្យដឹងថាមូលហេតុបណ្ដាលឲ្យឆេះរថយន្តមួយគ្រឿងនេះម៉ដ្ឋមកពីផ្ទុះក្បាលអាគុយ(ឆ្លងចរន្ត) ហើយក្នុងហេតុការណ៍ខាងលើនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿង ប្រើប្រាស់អស់ទឹក១ស៊ីទែនស្មើនឹង ៧ម៉ែត្រគូបទើបភ្លើងរលត់ជាស្ថាពរមិនឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ៕ ប្រាថ្នា


ចែករំលែក៖