ព័ត៌មានទាន់ហេតុការណ៍៖

ទីតាំង អ៊ីនធឺណេត២៤ម៉ោងយីហោ4Gអុីនធើណេត88 ក្បែរស្តុប ណូគា អូរបែកក្អម ក្រោយពីចាប់បង្ក្រាបម្ដង រួចមក បើកលេងវិញខ្លាំងលើសដើម

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងល្បែងភ្នាល់អនឡាញមួយកន្លែងជ្រកក្រោមស្លាក អុីនធើណេត២៤ម៉ោង យីហោ 4Gអុីនធើណេត៨៨ ក្បែរស្តុបណូគាអូបែកក្អម ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខក្រោយពីសមត្ថកិច្ចចុះបង្ក្រាបរួចម្ដងមកពេលនេះបើកដំណើរការលេងឡើងវិញ គឺខ្លាំងលើសមុនទៀត ដោយមានអ្នកចូលលេងកាន់តែច្រើនឡើងៗ ព្រោះតែម្ចាស់ទីតាំងនេះ ដើរអួតប្រាប់គេថាគ្នាអ្នកណាហ៊ានបង្ក្រាបគេឡើយ ជាក់ស្ដែងពេលនេះឃើញថាកំពុងមមាញឹកទទួលភ្ញៀវដែលញៀនល្បែងភ្នាល់ចូលលេងយ៉ាងច្រើនផស់គេមែន ហាក់គ្មានខ្លាចរអារចំពោះសមត្ថកិច្ចខណ្ឌសែនសុខអ្វីបន្តិចសោះ ។

គួរបញ្ជាក់ថាទីតាំងខាងលើនេះធ្លាប់ត្រូវបានសមត្ថកិច្ចចុះបិទម្តងរួចមកហើយ តែក្រោយមកក៏ឃើញបើកទ្វារលេងវិញសង្ស័យរត់ការត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ច និងអាជ្ញាដែនដីនោះហើយ ដែលសកម្មភាពបែបនេះបានផ្ទុយទៅនឹងអ្វីដែលអាជ្ញាធររាជធានីភ្នំពេញបាន ដាក់ចុះនូវគោលកាណ៍បង្ក្រាបឬលបើបំបាត់ឲ្យអស់រាល់ទីតាំងល្បែងភ្នាល់ខុសច្បាប់ ក្នុងរាជធានីភ្នំពេញទាំង១៤ខណ្ឌ ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគេសង្កេតឃើញទីតាំងខាងលើសំបូរមនុស្សចេញចូលមិនដាច់ ដើម្បីលេងល្បែងភ្នាល់គ្រប់ប្រភេទ ជាពិសេស គឺល្បែងភ្នាល់បាល់តាមអនឡាញ ហើយមិនដែលឃើញសមត្ថកិច្ចណាចុះមកពិនិត្យរឺមានវិធានការបង្ក្រាបទាល់តែសោះ ៕ចន្ទ លីហ្សា


ចែករំលែក៖