ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយឆក់កាបូបយួរ បានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះនៃអធិការដ្ឋាននគរបាលខណ្ឌ ដូនពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពីបទ៖ លួចមានស្ថានទម្ងន់ទោសប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបយួរ) នៅចំណុចមុខផ្ទះលេខ៤២ផ្លូវលេខ១៧៨ ភូមិទី៩សង្កាត់ជ័យជំនះខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ណេន ម៉ាណែត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិផ្សារអូដឹមផ្លូវលំសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញ ។ ២.ឈ្មោះភ័ក្រ សីហា ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដមានទីលំនៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សោម រ៉ែន ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរច្នៃម៉ូតសំលៀកបំពាក់មានទីលំនៅផ្ទះលេខ២៥ផ្លូវបេតុងសង្កាត់ច្រាំងចំរេះទី១ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ម៉ូតូមួយគ្រឿងម៉ាកC110 ប៊ិចពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BH-2762 លេខតួ+លេខម៉ាស៊ីន8011049(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ។ កាបូបយួរពណ៌ក្រហម ខ្មៅចំនួនមួយ(ជារបស់ជនរងគ្រោះ) ។

យោងតាមប្រភពពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យថឹងថា មុនពេលកើតហេតុនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២០ម៉០០នាទីជនរងគ្រោះបានជិះម៉ូតូកង់បីតែម្នាក់ឯងតាមបណ្តោយផ្លូវលេខ១៧៨ពីទិសខាងលិចទៅទិសខាងកើតដោយកាន់កាបូបយួរដាក់លើភ្លៅពេលជិះមកដល់ចំណុចមុខផ្ទះលេខ៤២ផ្លូវលេខ១៧៨សង្កាត់ជ័យជំនះខណ្ឌដូនពេញស្រាប់តែជនសង្ស័យឈ្មោះភ័ក្រ សីហា និងឈ្មោះណេន ម៉ាណែត បានជិះម៉ូតូមួយគ្រឿងម៉ាកC110 ប៊ិចពណ៌ខ្មៅមកពីក្រោយហើយជនសង្ស័យឈ្មោះណេន ម៉ាណែតដែលអង្គុយពីក្រោយបានធ្វើសកម្មភាពឆក់យកកាបូបយួរពីដៃជនរងគ្រោះដែលកាន់ដាក់លើភ្លៅបានសំរេចជិះម៉ូតូគេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកឆោឡោ ក៏ត្រូវបានកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដែលកំពុងល្បាតឃើញបានអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យទាំង០២នាក់រួមជាមួយវត្ថុតាងកាបូបយួររបស់ជនរងគ្រោះ និងម៉ូតូរបស់ជនសង្ស័យជិះធ្វើសក្មភាពយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះតែម្តង ។

ចំពោះមុខកំលាំងប៉ុស្តិ៍ ខណ្ឌ កំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួក និងសកម្មភាពដែលបានប្រព្រឹត្តកន្លងមក ហើយកសាងសំណុំរឿងតាមនីតិវិធី ៕ជ្រោយពេជ្រ


ចែករំលែក៖