ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពកម្ពុជានឹងអភិវឌ្ឍន៍កងទ័ពជើងទឹកបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពការពារដែនសមុទ្រដោយខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ (ខ. ភ.ម) ប្រាប់ទៅភាគីអាមេរិកលោកឧត្តមនាវី ដេវីត សុន ជាមេបញ្ជា ការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់អាមេរិកថា នៅពេលខាងមុខ នេះ (ខ. ភ.ម) នឹងអភិវឌ្ឍន៍កងទ័ពជើងទឹក ហើយកងទ័ពជើង ទឹកកម្ពុជា នឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់ខ្លួន ។

ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បន្ទាប់ពីនាយឧត្តមសេនីយ៍ ដឹកនាំគណៈប្រតិភូអគ្គបញ្ជាការ (ខ. ភ.ម) ក្រ សួងការពារជាតិ អព្ជើាញត្រឡប់ពីចូលរួមសន្និសីទអគ្គបញ្ជា ការ នៃកិច្ចការពារជាតិតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក នៅទីក្រុងបាងកក ប្រទេសថៃរយះ ៣ថ្ងៃ ក្រោមប្រធានបទ «កិច្ចសហប្រតិបត្តិការដោយសេរី និងបើកទូលាយនូវឥណ្ឌូ-ប៉ាស៊ីហ្វិក» ដែលមានប្រ មុខកងទ័ពប្រទេសចំនួន៣២បានចូលរួម ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បញ្ជាក់យ៉ាងដូច្នេះថា៖ «នៅ ពេលខាងមុខនេះ (ខ. ភ.ម) នឹងធ្វើការអភិវឌ្ឍកងទ័ពជើងទឹក ក្នុងនោះ ក៏មានការអភិវឌ្ឍផែ ជាកន្លែងសម្រាប់ជួសជុល ថែទាំនាវា ព្រោះថា ក្នុងពេលខាងមុខ កងទ័ពជើងទឹកនឹងទទួលបាននាវាមួយចំនួន ដើម្បីពង្រឹងសមត្ថភាព ការពារបូរណភាពទឹកដី និងការពារដែនសមុទ្ររបស់យើង អញ្ចឹងទេការធ្វើទាំងអស់នេះ គឺជារបស់ (ខ. ភ.ម) សុទ្ធសាធ មិនមែនជារបស់អ្នកណាដូច ដែល”ប្រព័ន្ធឃោសនាលោកខាងលិច ផ្សព្វផ្សាយក្នុរយះពេលកន្លងមកនោះទេ” ។

តែទោះយ៉ាងក្តី នាយឧត្តមសេនីយ៍ ក៏មិនទាន់បញ្ជាក់ឲ្យច្បាស់ លាស់នូវចំនួននាវាព្រមទាំងទំហំ កម្រិត និងផលិតរបស់ប្រ ទេសណាមួយនៅឡើយទេ ចំពោះកិច្ច ការអភិវឌ្ឍកងទ័ពជើងទឹក គឺរង់ចាំដល់ថ្ងៃនោះទាំងអស់គ្នា ។

នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះបញ្ជាក់ទៀតថាៈ នៅក្នុងកិច្ចប្រជុំលើកនេះ កម្ពុជា ទទួលបានលទ្ធផលជាទីគាប់ចិត្ត ធ្វើឲ្យមុខមាត់របស់(ខ. ភ. ម) នៅលើឆាកអន្តរជាតិកាន់តែត្រូវបានពង្រីក ។ អ្វីដែលកាន់តែពិសេ សជាងនោះទៅទៀតនោះ គឺថ្នាក់ដឹកនាំ (ខ. ភ. ម)បានស្គាល់មេដឹកនាំ នៃអគ្គមេបញ្ជាការរបស់ប្រទេសនានា នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំង ៣២ប្រទេស ។

បន្ថែមពីនេះ (ខ. ភ.ម) បានពិភាក្សាគ្នា និងស្តាប់នូវយុទ្ធសាស្ត្រផ្សេងៗ របស់ប្រមុខកងទ័ព ប្រទេសនៅក្នុងតំបន់ឥណ្ឌូ -ប៉ាស៊ី ហ្វិក ព្រមទាំងការចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសមួយចំនួនជុំវិញ បញ្ហាសភាពការណ៍នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ី ហ្វិក ទាំងមូលផងដែរ ៕ សុខដុម


ចែករំលែក៖