ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ​ ត្រួតពិនិត្យការងារហ្វឹកហ្វឺនកងរាជអាវុធហត្ថ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញត្រួតពិនិត្យការងារហ្វឹកហ្វឺនកងរាជអាវុធហត្ថខេត្ត អស់រយៈពេល ០៤សប្តាហ៍ ក្នុងវគ្គហ្វឹកហ្វឺនដែលមានរយៈពេល ០៣ខែ លើជំនាញរក្សាសណ្តាប់ធ្នាប់ និងក្បាច់គុនរបស់កងយោធពលខេមរភូមិន្ទ ។

ក្នុងពិធីនេះផងដែរ ក៏មានការសម្តែងជូនដល់គណៈអធិបតី លើជំនាញខាងលើរួមមាន ៖ ១-ការរក្សាសណ្តាប់ មាន ៖ -ការរុញច្រានក្រុមបាតុករ -ការវាយលុកក្រុមបាតុករ -បើករូបភាពចាប់មេបាតុករ -ការបាញ់អាវុធប្រឆាំងបាតុករ ២-ការសម្ដែងក្បាច់គុនកងយោធពលខេមរភូមិន្ទរួមមាន ៖ ១-ការវាយលង្ហិនរួម ២-ការហ្វឹកហាត់កាយសសម្បទា ៣-ការវាយរំដោះចំណាប់ខ្មាំង ។ ក្នុងនោះមានការសម្ដែង កាយសម្បទា រួមមាន ៖ ១-ការវាយបំបាក់ដៃ ២-ការវាយបំបាក់ជើង ៣-ការវាយបំបែកខ្នង ៤-ការវាយបំបែកទ្រូង ៥-ការវាយបំបែកក្បាល។

ក្រោយការសម្ដែងចប់ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអញ្ជើញធ្វើការសំណេះសំណាលជាមួយសិក្ខាកាមទាំងអស់ និងមានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ត្រូវចេះថែរក្សាសុខភាព ស្រឡាញ់អាយុជីវិតខ្លួនឯង នឹងកាត់បន្ថយការសេពគ្រឿងស្រវឹង និងហាមសេពគ្រឿងញៀនជាដាច់ខាត។

លោកឧត្ដមសេនីយ៍ មេបញ្ជាការបានផ្ដាំផ្ញើដល់មេបញ្ជាការគ្រប់មូលដ្ឋានក្រុង/ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខមាលភាពកងកម្លាំងក្រោមឱវាទ ដើម្បីជាកម្លាំងដ៏រឹងមាំសម្រាប់អង្គភាព ក្នុងការអនុវត្តន៍តួនាទី-ភារកិច្ចឲ្យទទួលបានជោគជ័យ។

ក្នុងនោះផងដែរលោកឧត្តមសេនីយ៍មេបញ្ជាការ បានធ្វើការកោតសរសើរ និងមានទំនុកចិត្តខ្ពស់លើកងកម្លាំងទាំងអស់ដែលកំពុងហ្វឹកហាត់បានល្អ និងមានសណ្តាប់ធ្នាប់ល្អ អនុវត្តន៍បាននូវរាល់បទបញ្ជារបស់ថ្នាក់លើ និងគោរពតាមតួនាទី-ភារកចិ្ច របស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួនក្នុង ការហ្វឹកហាត់អស់រយៈពេល១ខែកន្លងមកនេះ៕


ចែករំលែក៖