ខេត្តបន្ទាយមានជ័យ៖ ដើមឫស្សីគីជារុក្ខជាតិមួយផ្នែកអាចធ្វើឲ្យប្រជាកសិករយើងយកទៅកែច្នៃធ្វើជាសម្ភារប្រើប្រាស់ក្នុងលំនៅឋានក៏ដូចផ្នែកកសិកម្ម និងយកទៅលំអរតាមបណ្ដាភោជនីយដ្ឋានជាដើម ។
យ៉ាងណាមិញគ្រូសារកសិករមួយគ្រួសារបានយកពូជឫស្សីផ្អែមពីប្រទេសជិតខាង មកដាំនៅក្នុងកសិដ្ឋានដើម្បីទទួលផលជាមើមទំពាំងយកទៅលក់លើទីផ្សារ ធ្វើឲ្យជីវភាពគាត់ធូរធា ។
ម្ចាស់កសិដ្ឋានខាងលើលោក យិន សំបូរ អាយុ៥២ឆ្នាំ រស់នៅក្នុងភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត បញ្ជាក់ថា ការប្រកបមុខរបរដាំឫស្សីផ្អែម ប្រមាណជា៥០០គុម្ព ហើយដំណាំឫស្សីផ្អែមនេះគីជាដំណាំងាយដាំ យើងដាំតែរយៈពេល៨ទៅ៩ខែ អាចប្រមូលផលបាន (មើមទំពាំង) បើសិនជាយើងមានការថែទាំឲ្យបានល្អ ហើយបើយើងមិនមើលថែទេ ក៏មិនអាចប្រមូលផលដែរ រយៈពេលប៉ុណ្ណឹងខែនោះ ។ ងាយស្រួល ពេលបានផលសម្រាប់ផ្គត់ផ្គង់គ្រសារ យើងជំនួយបន្ថែមបាន ជាជាងធ្វើការនៅក្រៅ រស់នៅប្រមូលផលខ្លួនឯង ។
លោកបន្ថែមថាៈ ឫស្សីដែលដាំយកមើមនេះ ងាយស្រូលក្នុងការដាំដុះបើសិនជាយើងមានជីដូចជាត្រីស្អុយ យកទឹកចាក់តាមគល់ជាប្រចាំ ហើយការប្រមូលផលនោះទៀតសោត ក្នុងរយៈពេលពីរទៅបីថ្ងៃ អាចបានប្រាក់ចំណូលពី៧ទៅ១០ម៉ីនរៀល ពេលប្រមូលផលយកទៅលក់ទីផ្សារ ងាយបំផុតដោយមិនខ្លាចសល់ឲ្យតែប្រមូលបាន តែតម្លៃវិញ មិនពិបាកនោះទេ ប៉ុន្តែទៅតាមរដូវកាល បើសិនជារដូវវស្សាតម្លៃមើមទំពាំង រាងធ្លាក់ចុះរហូត២០០០រៀល តែការប្រមូលផលមានការកើនឡើងជាងរដូវប្រាំង ដោយឡែក នៅរដូវប្រាងវិញ តម្លៃខ្ពស់៤០០០រៀល តែការប្រមូលផលទាបហើយការទូទាត់មិនខុសគ្នានោះទេ សម្រាប់ពីររដូវនេះ ។
ចំពោះការប្រកបដាំដំណាំឫស្សីយកមើមនេះ លោកគិតថា វានឹងប្រមូលផលបានយូរពេលយើងចាស់ទៅ ក៏មិនខូចដែរ ហើយរយៈកាលដែលលោកដាំឫស្សីផ្អែមយកមើមនេះ កើតមានបីទៅបួនឆ្នាំកន្លងមក ប៉ុន្តែយើងបានបណ្ដុះពូជបន្តមកសម្រាប់ដាំ ៕ នីម វណ្ណា