ព័ត៌មានទាន់ហេតុការណ៍៖

នាំនារីទៅរួមភេទនៅផ្ទះសំណាក់មិនឲ្យលុយ បង្កហិង្សាសមត្ថកិច្ចឃាត់ខ្លួននៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានប្រើហិង្សាវាយនារីដែលបម្រើការងារនៅ ktv ដោយសារយកទៅដេកហើយមិនឲ្យលុយ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១ និង៤៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ នៅបន្ទប់លេខ១៥ ផ្ទះសំណាក់បាវិតឋានសួគ៌ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ជនសង្ស័យឃាត់ខ្លួនមានឈ្មោះហ៑ាង រ៉ា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកកាសុីណូក្រោន មានទីលំនៅភូមិវាំងឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។

ចំណែកនារីរងគ្រោះ មានឈ្មោះ អាយុ៣១ឆ្នាំ មានទីលំនៅភូខេត្តកោះកុង ។

ប្រភពបន្តថា មុនកើតហេតុជនសង្ស័យ និងនារីរងគ្រោះបានចូលដេកផ្ទះសំណាក់បន្ទប់លេខ១៥ យីហោឋានសួគ៍ បន្ទាប់ពីរួមរក្ស័រួច ក៏បានដើរចេញពីក្នុងបន្ទប់ធ្វើមិនដឹង ស្រាប់តែនារីរងគ្រោះបានទារលុយក៏បង្កការប្រើហិង្សា ដោយជនសង្ស័យបានវាយមួយដៃចំក្បាលបង្កការភ្ញាក់ផ្អើលតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្តោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិតដើម្បីបំពេញសំណុំរឿងចាត់ការបន្ត ៕ យឹម សុថាន


ចែករំលែក៖