ព័ត៌មានទាន់ហេតុការណ៍៖

គួរឲ្យអាសូរក្មេងស្រីកំពុងដេកលក់ ចៃដន្យបាក់ធ្លាក់ថ្មហោជាងបង្អូច សង្កត់ស្លាប់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្មេងស្រីម្នាក់បានស្លាប់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ក្រោយពីជួបហេតុការណ៍ បាក់ធ្លាក់ថ្មហោជាងបង្អូច ខណៈកំពុងដេកលង់លក់ មិនដឹងខ្លួននៅពេលយប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែក ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ខឿន ភឿនម៉ី អាយុ៤ឆ្នាំ រស់នៅភូមិត្រពាំងជ័រ ឃុំម្រាម ស្រុករមាសហែក ។

តាមជីដូនបានរៀបរាប់ប្រាប់ទាំងទឹកភ្នែកថា មិនគួរណាមានរឿងនេះ កើតឡើងសោះ ដោយសារមានជីវភាពក្រីក្រ ទើបកូនប្រុស ស្រីបានទៅធ្វើការនៅឯប្រទេសថៃ ដោយផ្ញើចៅស្រីទុកឲ្យគាត់មើលថែ ។

ប្រភពបន្តថា មុនពេលកើតហេតុ ក្រោយពីហូបបាយរួច ក៏បានចូលដេកដូចសព្វដង លុះនៅវេលាម៉ោង១១យប់ ស្រាប់តែលឹសូរប្រ៉ាវ​ លឺដល់គាត់ជាជីដូនភ្ញាក់ប្រញាប់ប្រញាល់រត់ទៅមើលឃើញធ្លាក់ថ្មហោជាងបង្អូច និងចៅស្រីបែកក្បាលសន្លប់ស្ដូកស្ដឹងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុករមាសហែក ប៉ុន្តែដោយសារមានសភាពធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លាប់។

សពត្រូវបានជីដូនយកត្រឡប់មកធ្វើបុណ្យ តាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖