ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ៥៦គ្រួសារនៅខេត្តឧត្ដរមានជ័យជួបទុក្ខធំហើយ រឿងអាជ្ញាធរបញ្ជាគ្រឿងចក្រកាយបំផ្លាញដំណាំស្រូវយកដីរបស់គាត់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋ៥៦គ្រួសាររស់នៅភូមិខ្ទំ សង្កាត់កូនក្រៀរ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សូមអំពាវនាវ ដល់សម្ដេចតេជោហ៊ុន សែន ជួយពួកគាត់ផង ។

នៅពេលនេះ អាជ្ញាធរខេត្តឧត្ដរមានជ័យបានបញ្ជាគ្រឿងចក្រអេស្ការម៉ូទរ័ កាយបំផ្លិចបំផ្លាញផលដំណាំស្រូវ របស់ពួកគាត់ រាប់សិបហិកតា យកដីរបស់ពួកគាត់ ដាក់សម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋក្រីក្រ មកពីខេត្តត្បូងឃ្មុំ ។

ដោយអាជ្ញាធរមិនបានសិក្សារអំពីផលប៉ះពាល់ ជូនពលរដ្ឋឡើយ ស្រាប់តែយកគ្រឿងចក្រមកកាយរំលំដើមឈើនៅក្នុងចម្ការស្រែ មិនខ្វល់ពីផលដំណាំដែលពលរដ្ឋបានបង្កបង្កើនផល ។

ពលរដ្ឋខាងលើបានឲ្យដឹងថា ពួកគាត់បានប្រើប្រាស់ និងអាស្រ័យផលចាប់តាំងពីឆ្នាំ២០០៨ និងមានលិខិតកាន់កាប់ប្រើប្រាស់ដឹងឮពីអាជ្ញាធរភូមិ ឃុំ ទៀតផង ។

ប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរបានរំលោភយកដីកម្មសិទ្ធិរបស់ពួកគាត់ចំនួន៥៦គ្រួសារ ស្មើ២៣៦ហិកតា ស្ថិតនៅចំណុចក្ដាន់ធំ ក្នុងភូមិខ្ទំ សង្កាត់កូនក្រៀរ ក្រុងសំរោង យកទៅឲ្យប្រជាពលរដ្ឋមកពីខេត្តត្បូងឃុំ ។

លោក វ៉ាត ប៉ារ៉ានីន អភិបាលរង ខេត្តឧត្ដរមានជ័យ ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី បានបញ្ជាក់ថា នេះជាដីក្រុមហ៊ុនអង្គរស៊ូហ្គើ ដែលបានចុះបញ្ជីរួច នាក់ណាក៏មិនអាចអាស្រ័យផលរឺប៉ះពល់លើដីនោះទេ លុះត្រាតែមានគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល រឺក៏ក្រសួងរៀបចំដែនដី តាមរយ:ដីសម្បទានសង្គមកិច្ច ទើបអាចចាត់ចែងបាន នៅខាងកើតភូមិ ខ្ទុំគឺមានការអនុញ្ញាត ដីសម្បទានសង្គមកិច្ច ចែកជូនទៅប្រជាពលរដ្ឋអត់ដីស្រែពិតប្រាកដមកពីខេត្តត្បូងឃុំ ចំនួន៤១២គ្រួសារក្នុងមួយគ្រួសារ១២ហិកតា៕ ប៉ែន នួន


ចែករំលែក៖