ភ្នំពេញ៖ គិតត្រឹមវេលាម៉ោង១រសៀល ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នេះ ជំនន់ទឹកភ្លៀងបានហូរកាត់លើផកលូវជាតិលេខ៤ ក្នុងចំណុចគីឡូម៉េត្រលេខ១៦និង១៧ ស្ថិតក្នុងភូមិ-រឃុំបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រះសីហនុ ។
លោកហេង សោភ័ណរិទ្ធបញ្ជាក់ថា ទឹកមានកម្ពស់២តឹក ហូរកាត់ស្ពានស្ទឹងសំរោង មានចម្ងាយប្រមាណ១០០ម៉ែត្រ ។ លោកថា ចំពោះការធ្វើចរាចរណ៍ត្រូវបានផ្អាកជាបណ្តោះអាសន្នសិន ដើម្បីបញ្ចៀសបញ្ហាខូចខាត ក៏ដូចជាគ្រោះថ្នាក់កើតឡើងជាយថាហេតុផងដែរ ៕