ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើដល់សន្ដិសុខផ្សារហើយ បែរជាដាក់ខ្លួនឲ្យជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលខេត្តសៀមរាប ឃាតខ្លួនសន្តិសុខយាមនៅផ្សារលើធំថ្មី និងបក្ខពួកម្នាក់ទៀត ហេតុការណ៍នេះបានធ្វើឡើងនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ ពាក់ព័ន្ធគ្រឿងញៀន នៅចំណុចមុខផ្សារលើធំថ្មី ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងនៅលំនៅដ្ឋាន ក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

បើតាមនគរបាលខេត្តសៀមរាបបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់មាន៖១-ឈ្មោះ ទឹម ជាតិ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរសន្តិសុខយាមនៅផ្សារលើធំថ្មី មានទីលំនៅ ភូមិថ្នល់ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ។ ២-ឈ្មោះ ស្វាយ សុគន្ធា ហៅឃ្លោក ភេទប្រុស អាយុ៣៥ ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិត្រាចថ្មី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប (រក្សាទុក ជួញដូរនិង ប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន) ។

ក្រោយឃាតខ្លួនសមត្ថកិច្ចបានដកហូតបានវត្ថុតាង ម្សៅមេតំហ្វេតាមីនប្រភេទ ទឹកកក ចំនួន០៨កញ្ចប់ស្មើនឹងទំងន់៤,៦ ក្រាម ទំងន់សុទ្ធ ,ទូរសព្ទដៃចំនួន០៤ គ្រឿង,វិទ្យុទាក់ទងចំនួន០១គ្រឿង, ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ថ្ងៃទី១ ខែកញ្ញា ៕ ប៊ុនរិទ្ធី


ចែករំលែក៖