ព័ត៌មានទាន់ហេតុការណ៍៖

រំភើបចិត្ត​ណាស់! ! ​ លោករដ្ឋមន្ត្រី​ លឹម​ គានហោ​ ថ្លែង​អំណរគុណ​ដល់បណ្តាសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់​ ​ដែលបានចូលរួមផ្សព្វផ្សាយ​ ពាក់ព័ន្ធនឹងការវិវត្តស្តីពីការប្រែប្រួលអាកាសធាតុ

ចែករំលែក៖

ភ្នំពេញ​ ៖​ លោក​ លឹម គានហោ​ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ នៅព្រឹកថ្ងៃ​ចន្ទ​ ទី​២​ ខែ​កញ្ញា​ ឆ្នាំ​២០១៩នេះ​ បានចេញសេចក្តី​ថ្លែង​អំណរគុណ​មួយដល់បណ្តាសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរាល់ព័ត៌មានពាក់ព័ន្ធនឹងការវិវត្ត ស្តីពីការប្រែប្រួលអាកាសធាតុ ។

សេចក្តីថ្លែងអំណរគុណរបស់លោករដ្ឋមន្ត្រីអោយដឹងទៀតថា​ តាមរយៈនៃការផ្សព្វផ្សាយ​យ៉ាងទូលំទូលាយ​នេះ អាចជាការផ្តល់ព័ត៌មានទាន់ពេលវេលាដល់សាធារណជនលោកបានជ្រាប និងមានលទ្ធភាពត្រៀម​ លក្ខណៈ​ទុកជាមុន ចៀសវាងបានជាអតិបរមានូវគ្រោះមហន្តរាយ ដែលអាចកើតមានឡើងជាយថាហេតុ ។

ក្រៅពី​នេះ​ លោក​ លឹម គានហោ​ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​​បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវរាល់ព័ត៌មានពាក់ព័ន្ធនឹងការវិវត្ត ស្តីពីការប្រែប្រួលអាកាសធាតុ ។​

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី​ ក៏បានជូនពរចំពោះអ្នកសារព័ត៌មាន និងបណ្តាញទំនាក់ទំនងសង្គមទាំងអស់ សូមជួបប្រទះតែនឹងពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ។

ផ្អែកនិងឈរលើមូលដ្ឋានវិជ្ជាជីវៈនិងក្រមសីលធម៌ អ្នកសារព័ត៌មានត្រូវតែសរសេរព័ត៌មានពិតឥតលម្អៀង មានតុល្យភាពដែលអាចឱ្យគេទុកចិត្តបាន ដើម្បីរួមចំណែកកសាងសង្គមមួយប្រកបដោយភាពថ្លៃថ្នូរ សុីវិល័យ និងជួយរដ្ឋាភិ​ បាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម​ ៕​ សុខខេមរា


ចែករំលែក៖